គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបើកកិច្ចប្រជុំលើកដំបូង

ចែករំលែក៖

ភ្នំពេញ៖ វេលាម៉ោង៨និង៣០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅសាលប្រជុំ អគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននិងកំពុងបើកកិច្ចប្រជុំ ស្តីពីការអនុវត្តភារកិច្ច គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ។ ក្នុងពិធីនោះ មានការអញ្ជើញចូលរួមពីសំណាក់ លោក អនុប្រធាន លោក សមាជិកនៃគណៈកម្មការជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ នាយទាហានជាច្រើនរូបផងដែរ។
អនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខៈ១២៧ សសរ ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការបង្កើតគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងន័យរៀបចំផែនការ ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ការនាំឈើខុសច្បាប់ បទល្មើសព្រៃឈើនានា ការរុករករ៉ែខុសច្បាស់ និងការពារឱ្យបាននូវធនធានធម្មជាតិ ព្រមទាំងចាប់ជនប្រព្រឹត្តបទល្មើស មេក្លោងផ្តន្ទាទោសតាមច្បាប់។ ជាមួយគ្នានោះដែរ អង្គប្រជុំបានពិភាក្សាយ៉ាងម៉ត់ចត់ ដោយរៀបចំយន្តការ ការងារធានាមធ្យោបាយ និងការទទួលខុសត្រូវខ្ពស់តាមតួនាទី ភារកិច្ចរបស់ខ្លួន៕

image image image image image image image image image image image image image image image image

...

ដោយ៖សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print