ពលករខ្មែរស្លាប់និងរបួសជាច្រើននាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅច័ន្ទបុរី

ចែករំលែក៖

ប្រទេសថៃ ៖ យ៉ាងហោចណាស់ មានពលករខ្មែរបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ២នាក់ដែរ ក្នុងចំណោមពលករខ្មែរដែលរងរបួសប្រមាណជិត៤០នាក់  ខណៈដែលពួកគេកំពុងធ្វើដំណើរតាមរថយន្តចាកចេញពីចំការ បេះផ្លែមៀន  ឆ្ពោះទៅកន្លែងស្នាក់នៅ  ហើយបាជួបប្រទះនឹងករណីគ្រោះថ្នាក់ចរាចរណ៍តែម្តង ។

យោងតាមរបាយការណ៍ដែលផ្តល់មកពីប្រទេសថៃបានអោយដឹងថា  មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង  កាលពីវេលាម៉ោង៩ និង៣៥ នាទីយប់  ថ្ងៃទី ៣១  ខែធ្នូឆ្នាំ២០១៦  ត្រង់ចំណុចភូមិ ណឺនថង  ឃុំតាមូល  ស្រុកសយដាវ  ខេត្តច័ន្ទបុរី  ប្រទេសថៃ រវាងរថយន្តប្រភេទដឹកទំនិញកង់១០  ជាមួយនឹងរថយន្តនីសាន់  ដែលដឹកកម្មករខ្មែរចេញពី ចំការបេះផ្លែមៀន  ឆ្ពោះទៅកាន់ទីតាំងស្នាក់នៅ ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម  ក្រុមតម្រួតចរាចរណ៍របស់ថៃ  បានចេញប្រតិបត្តិការដើម្បីត្រួតពិនិត្យត្រង់ចំណុចទីតាំងកើតហេតុ  គឺបានសង្គេតឃើញថា  មានកម្មករម្នាក់ត្រូវបានកៀបជាប់នៅក្នុងរថយន្ត  និងមានពីរនាក់ទៀតបានស្លាប់នៅនឹងកន្លែងកើតហេតុ

ព្រមទាំងមានអ្នករងរបួសធ្ងន់ ស្រាល  នៅរាយប៉ាយពេញផ្លូវសរុបចំនួន ៣៨ នាក់បន្ថែមទៀត  ។ ភ្លាមៗនោះដែរ  ក៏មានរថយន្តសាមុយរបស់មន្ទីរពេទ្យនានា  បានចេញមកជួយដឹកជនរងគ្រោះទាំងអស់ទៅកាន់មន្ទីរពេទ្យ សយដាវ  មន្ទីរពេទ្យ ពោងណាំរ៉ន  និងមន្ទីរពេទ្យប្រាក់ប៉ុកខ្លៅ  ដើម្បីធ្វើការសង្គ្រោះបឋមសិន  ចំណែកអត្តសញ្ញាណពលករទាំងនោះ .

ភ្នាក់ងារព័តិមាន នគរដ្រេហ្គន មិនទាន់ទទួលបាននៅឡើយទេ  ហើយក៏មិនទាន់ដឹងថាតើអ្នករបួសទាំងនោះអាចមានអ្នកស្លាប់បន្ថែមទៀតដែរ ឬយ៉ាងណានោះឡើយ ៕ ដ្រេហ្គន

...

nkd-5 nkd-7 nkd-6

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print