មនុស្ស៣នាក់ត្រូវឃាតកអារ.កសម្លាប់នៅក្នុងបន្ទប់ជួលមួយកន្លែង នៅខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប ៖ សេចក្ដីរាយការណ៍បានឲ្យដឹងថា មនុស្ស៣នាក់ត្រូវឃាតកអារ.កសម្លាប់ក្នុងបន្ទប់ជួលមួយកន្លែងនៅ ក្រុមទី៦ ឋិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ បណ្ដាលឲ្យស្លាប់បុរស២នាក់ និងស្ត្រីម្នាក់រងរបួសជាទម្ងន់ ។

មន្ត្រីនគរបាលបានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់មានឈ្មោះ ទី១-ឈ្មោះ ឃុន សុយឹន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរធ្វើការក្រុមហ៊ុន អាហារបំប៉នមានស្រុកកំណើត ភូមិស្រែស្រូវ ឃុំល្បើក ស្រុកឈូក ខេត្តកំពត(ស្លាប់) ទី២-ឈ្មោះ វេត រដ្ឋា ភេទប្រុស អាយុ២៥ឆ្នាំមុខរបរធ្វើការក្រុមហ៊ុនជាមួយគ្នា មានស្រុកកំណើតភូមិគោកព្រិច ឃុំសូភី ស្រុកអរជ្រៅ ខេត្តបន្ទាយមានជ័យ(ស្លាប់) ទី៣-ឈ្មោះ ឡេង ស្រីពៅភេទស្រី អាយុ២៨ឆ្នាំ មុខរបរធ្វើការក្រុមហ៊ុន ជាមួយគ្នា(នៅរស់យកទៅមន្ទីរពេទ្យ) មានស្រុកកំណើតភូមិការេនជោ ឃុំ អង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ ។ ក្នុងចំណោមជនរងគ្រោះទាំង៣នាក់នេះ២នាក់ជាប្ដីប្រពន្ធនឹងគ្នា និងម្នាក់ទៀតមិត្តភក្ដិ ។

គួរបញ្ជាក់ផងដែរថា ស្ត្រីម្នាក់ដែលត្រូវឃាតកអារ.ក និងកាត់ដៃម្ខាងចោល នៅមានដង្ហើម ក៏ខលទៅឲ្យបងប្អូនមកជួយ សង្គ្រោះ ហើយពេលនេះកំពុងស្ថិតក្នុងការសង្គ្រោះនៅមន្ទីរពេទ្យ មិនដឹងមានវាសនាទៅជាយ៉ាងណានោះទេ ។

សេចក្ដីរាយការណ៍បានឲ្យដឹងទៀតថា គេមិនទាន់ដឹងច្បាស់អំពីមូលហេតុឈានដល់កើតអំពើឃាតកម្មនេះនៅឡើយទេ ។ យ៉ាងណាសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវយ៉ាងដុតដៃដុតជើងដើម្បីស្វែងរកឃាតកមកផ្តន្ទាទោសតាមច្បាប់ ៕ ជាយក្រុង

nkd-1 nkd-2 nkd-3

nkd-4 nkd-3 nkd-2 nkd-1

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print