រថយន្តមិនស្គាល់ម៉ាកបុក ZOOMER.X បណ្តាលឲ្យយុវជន២នាក់ស្លាប់យប់ថ្ងៃឆ្លងឆ្នាំ

ចែករំលែក៖

ខេត្តកំពង់ចាម៖ យុវជន២នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ៍មក្រោយបញ្ជូនទៅដល់មន្ទីរស្រុក ដោយសារត្រូវរថយន្តមិនស្គាល់អត្តសញ្ញាណបុកពីក្រោយហើយបើកគេចបាត់។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៨ៈ២៥នាទីយប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិព្នៅកើត ឃុំព្រៃចារ ស្រុកជើងព្រៃខេត្តកំពង់ចាម។
តាមប្រភពពត៍មានពីសម្មត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា យុវជនរងគ្រោះក្នុងហេតុការនេះទី១ ឈ្មោះ ស្រេង.គីមហ៊ាង ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិថ្មី ឃុំសូទិព្វ ស្រុកជើងព្រៃ និងយុវជនអ្នករួមដំណើរ ជាមួយ ឈ្មោះ ទិត.ស៊ីនិត ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិ/ឃុំស្រម៉រ ស្រុកជើងព្រៃ ។
ប្រភពបន្តថា មុនកើតហេតុគេបានឃើញរថយន្តមិនស្គាល់ម៉ាកបើកក្នុងទិសដៅពីលិចទៅកើត ហើយបានបុកម៉ូតូម៉ាកZOOMER.Xស្លាកលេខភ/ព1FX.4236 បណ្តាលឲ្យយុវជន២នាក់ខាងលើរងរបួសធ្ងន់យកមកសំរាកព្យានៅមន្ទីពេទ្យស្រុកលុះដល់មោ៉ង៩ៈ៣០ព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ជនរងគ្រោះទាំងពីក៏បានស្លាប់បាត់បង់ជីវិតទៅ។
សម្មត្ថកិច្ចក៏បានឲ្យថាដឹងថា ករណីនេះក្រោយពេលកើតហេតុរថយន្តបង្កបានបើករត់គេចបាត់។ ហើយមូលហេតុត្រូវបានសម្មត្ថកិច្ចជំនាញបញ្ជាក់ថាបណ្តាលមកពីអ្នកបើកម៉ូតូជែងក្នុងស្ថានភាពគ្រោះថ្នាក់៕វណ្ណះ

img_6600 img_6601 img_6602

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print