ខេត្តសៀមរាប៖ បុរសវ័យម្នាក់បានយករណាយន្តទៅកាប់ឈើ យកមកធ្វើខ្ទមចាំស្រែ ក៏ត្រូវបានដើមឈើដាច់រូល មកបុកចំដើមទ្រូងធ្លាយដល់សួត បណ្ដាលឲ្យស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ។
ករណីខាងលើនេះកើតឡើងនៅវេលាម៉ោង ១១:០០នាទីព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចអាព័រ ក្នុងភូមិស្បានក្មេង ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។
លោកវរសេនីយ៍ត្រី ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សយ ពៅ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិបិទផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។
លោកអធិការនគរបាលស្រុកបានបន្តថា ក្រោយពីទទួលបានពត៌មាន លោកបានដឹកនាំកម្លាំងចុះពិនិត្យ សាកសព និងបានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារដើមឈើរូលបុកចំដើមទ្រូង ពិតមែន។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួច ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
...












