ភ្នំពេញ៖ រំលងដំណឹងអកុសល្យរយៈពេល១ឆ្នាំតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញាខេមរៈស្រីពៅ បានបង្ហាញមុខក្នុងវីដេអូខ្លីហើយដើម្បីជម្រះរឿងនាងឈឺធ្ងន់ដេកនឹងកន្ទេលព្រោះប្រតិកម្មថ្នាំថែសម្រស់នោះ។
គេចាំបានថាកញ្ញា ខេមរៈ ស្រីពៅមានជំងឺប្រតិកម្មនឹងថ្នាដែលរក្សាសម្រស់រហូតធ្លាក់ខ្លួនឈឺដេកនឹងកន្ទេលត្រូវបានល្បីសុះសាយពេញផ្ទៃប្រទេសកាលពីដើមឆ្នាំ២០១៦មកម្ល៉េះ។ ចូលដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ភ្លាមនាងបានបង្ហាញមុខដ៏គួរឲ្យភ្ញាក់ផ្អើលជាមួយនឹងវីដេអូខ្លីដែលមានរយៈពេលត្រឹម៣០វិនាទីដែលតារាចម្រៀង ខេមរៈស្រីពៅបានបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់នាងបានធ្វើការជម្រាបសួរនិងផ្ញើក្តីនឹករលឹកដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ហើយនាងក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋនិងអ្នកគាំទ្រដែលបានខ្វាយខ្វល់ពីសុខទុក្ខនាង។ នាងបញ្ជាក់ដែរថា នៅពេលនេះនាងបានបញ្ជាក់ដែរថា ពេលនេះស្ថានភាពសុខភាពរបស់នាងវិលមករកភាពល្អប្រសើរវិញហើយ ហើយនាងក៏បានជូនពរដល់ប្រជាជនខ្មែរគ្រប់រូបនាឱកាសចូលឆ្នាំថ្មីនេះ។
គួររំលឹកដែរថា ដំណឹងអកុសល្យថាខេមរៈស្រីពៅ មានជំងឺប្រតិតកម្មថ្នាំរក្សារសម្រស់ធ្ងន់ធ្ងរសម្ងំរក្សាសុខភាពនិងព្យាបាលនៅផ្ទះឯស្រុកកំណើតរហូតដេកទ្រប់នឹងស្លឹកចេញ។ បងប្រុសរបស់នាង គឺលោក ខេមរៈ ភិរុណ ធ្លាប់អះអាងថា ប្អូនស្រីរបស់ខ្លួនស្ថិតនៅភ្នំពេញនិងកំពុងរស់នៅជាមួយគ្រួសារនៅម្ដុំចម្ការព្រីងនៅភ្នំពេញជាធម្មតានោះទេ ។ លោកបញ្ជាក់ថា ប្អូនស្រីរបស់លោកគឺនៅតែមានសុខភាពធម្មតា និងមិនមានបញ្ហាកើតឡើងដូចគ្នានឹងអ្វីដែលបានលេចធ្លាយនោះឡើយ បើទោះជាតារាចម្រៀងខេមរៈ ស្រីពៅ មិនមានសកម្មភាពឡើងឆាកឬចេញមុខក្នុងកម្មវិធីសិល្បៈនាពេលចុងក្រោយនេះក្តី។
ទោះជាដំណឹងអកុសល្យនេះកាន់តែសុះសាយក្តីក៏លោកមិនមានគម្រោងបង្ហាញមុខប្អូនស្រីជាសាធារណៈដែរ ដែលលោកចាត់ទុកថាដំណឹងអកុសល្យបែបនេះតែងកើតមានចំពោះតារាល្បីដែរ៕
ដោយ៖ វឌ្ឍនា