សម្តេចតេជោ៖ សល់តែ៣ថ្ងៃទៀតប៉ុណ្ណោះនឹងដល់ខួបលើកទី៤១ឆ្នាំនៃថ្ងៃប្រជុំជួររៀបការ១៣គូរបស់ខ្ញុំនិងភរិយា

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ថា សល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ខួបលើកទី៤១ឆ្នាំ នៃថ្ងៃប្រជុំជួររៀបការ១៣គូរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។

សម្តេចបានថ្លែងថា៖ «សល់តែ៣ថ្ងៃទៀតប៉ុណ្ណោះនឹងដល់ខួបលើកទី៤១ឆ្នាំនៃថ្ងៃប្រជុំជួររៀបការ១៣គូររបស់ខ្ញុំនិងភរិយា(៥មករា១៩៧៦.៥មករា២០១៧)។ខ្ញុំសរសេររៀបរាប់ពីជិវិតអាពាហ៌ពិពាហ៌ក្នុងគ្រាកលយុគ្គរួចមកហើយ។

កូនៗខ្ញុំស្ទើរតែទាំងអស់រៀបការនៅក្នុងខែមករានេះដែរហើយប្រជាជនកម្ពុជាយើងក៏បានរួចចាកពីរបបប្រល័យពូជសាសន៍ប៉ុល ពតក្នុងខែមករានេះដែរ។ មករាឆ្នាំសកលថ្មីនាំមកនូវជោគជ័យថ្មីសំរាប់ប្រជាជនយើងនៅទូទាំងប្រទេស» ៕

...

sd1 sd2 sd3 sd4 sd5

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print