អាជ្ញាធរថៃគ្រោងបញ្ជូនសពពលករខ្មែរ២នាក់នៅថ្ងៃស្អែក ដោយគ្រោះថ្នាក់ចរាចរណ៍រថយន្តធុនធំបើកជែងបុករថយន្តធុនតូចដឹកកម្មករខ្មែរ-ថៃ ក្នុងនោះមានខ្មែរ-ថៃរងរបួសធ្ងន់ ស្រាល៣១នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បើតាមប្រភពព័ត៌មានពីការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃប្រចាំច្រកអន្តរជាតិ ដូង ស្រុកកំរៀង ខេត្តបាត់ដបង ប្រាប់ឱ្យដឹងថា សពពលករខ្មែរ២នាក់ ដែលរងគ្រោះដោយរថយន្តធុនធំបុកជាមួយរថយន្តធុនតូចដឹកកម្មករខ្មែរ-ថៃដែលមានអ្នករងរបួសធ្ងន់ស្រាលកម្មករខ្មែរនិងជាតិថៃ៣១នាក់ទៀត កម្មករខ្មែរងរបួស២៨នាក់ ជនជាតិថៃរងរបួស៣នាក់ កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅថ្មីៗ នៅខេត្តច័ន្ទបុរី នោះ។

អាជ្ញាធរថៃគ្រោងនិងបញ្ជូនសពជនរងគ្រោះពលករខ្មែរ២នាក់នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ ដើម្បីប្រគល់ឱ្យសមត្ថកិច្ចកម្ពុជា យកទៅចាត់ចែងទំនាក់ទំនងក្រុមគ្រួសារសពមកទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ក្រោយពីសាកសពត្រូវបានខាងមន្ទីរពេទ្យថៃគេរក្សាទុកដើម្បីរងចាំបំពេញបែបបទតាមនីតិវិធីរបស់សមត្ថកិច្ចថៃរួចរាល់នោះសិន។

សេចក្តីរាយការណ៍ឱ្យដឹងថា សពពលករខ្មែររងគ្រោះទាំង២នាក់ត្រូវបានគេស្គាល់អត្តសញ្ញាណ ១,ឈ្មោះ តេង ឆាលី ភេទប្រុសអាយុ២៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិតាពុន ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ២,ឈ្មោះ មុច សាម៉ន ភេទស្រី អាយុ៣៤ឆ្នាំ នៅស្រុកពាមជរ ខេត្តព្រៃវែង។ សពពលករខ្មែរ២នាក់នោះដែរ សាច់ញាតិជនរងគ្រោះបានដឹងនិងរងចាំទទូលយកសពដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីនោះហើយ។

លោកវរសេនីយ៍ត្រី នូ ពេជ្រ អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា- ថៃប្រចាំច្រកអន្តរជាតិដូង ប្រាប់អ្នកយកព័ត៌មានយើងឱ្យដឹងនៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ ថា កាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ មានពលករខ្មែរ និងជនជាតិថៃសរុប៣៣នាក់ ក្នុងនោះមានពលករខ្មែរ៣០នាក់ ជនជាតិថៃ៣នាក់ បានជិះរថយន្តធុនតូចមួយបាំង ១គ្រឿង ធ្វើដំណើរចេញពីច្រកអន្តរជាតិដូង ស្រុកកំរៀង ។

ពលករខ្មែរទាំងនោះជាកម្មករចំការមៀន ដោយ ប័ណ្ណព្រំដែនរបស់ពួកគាត់ហួសសុពលភាព ស្នាក់នៅធ្វើការងារក្នុងប្រទេសថៃ ហើយនាំគ្នាធ្វើដំណើរមកវាយប័ណ្ណព្រំដែន ដើម្បី បន្តធ្វើការងារក្នុងប្រទេសថៃវិញ។ក្រោយពីវាយប័ណ្ណព្រំដែនរួចហើយ កម្មករខ្មែរនិងជនជាតិថៃសរុប៣៣នាក់ជិះរថយន្តធុន១បាំង១គ្រឿង ដើម្បីទៅកន្លែងធ្វើការងារវិញ។លុះរថយន្តដឹកផ្ទុកកមកមខ្មែរធ្វើដំណើរមកដល់ចំណុចត្រង់ភូមិណឺថង ឃុំតាមូល ស្រុកសយដាវ ខេត្តច័ន្ទបុរី ស្រាប់តែមានរថយន្តធុនធំកង់១០ មួយគ្រឿង បានធ្វើដំណើរច្រាសទិសគ្នា ហើយរថយន្តធុនធំបើកជែងរថយន្ត១គ្រឿងទៀត ក៏ចូលចំណែកផ្លូវរបស់រថយន្តដឹកកម្មករខ្មែរ រំពេចនោះរថយន្តធុនធំបានបុករថយន្តដឹកកម្មករខ្មែរពេញទំហឹងបណ្តាលឱ្យអ្នកជិះលើរថយន្តដឹកកម្មករខ្មែរសរុប៣៣នាក់ទទួលរងរបួសធ្ងន់និងស្រាល រីឯអ្នកបើករថយន្តធុនធំក៏ទទួលរងរបួសបាក់ជើងផងដែរ។ ជនរងគ្រោះដែលជិះលើរថយន្តដឹកកម្មករខ្មែរអ្នកខ្លះផ្លោងខ្ទាតជាច្រើនម៉ែត្រចំណែកមនុស្សមួយចំនួនទៀបានគាបជាប់និងរថយន្ត។

លោកបញ្ជាក់ប្រាប់ឱ្យដឹងទៀថា ក្រោយពីកើតហេតុនោះភ្លាមគេឃើញសមត្ថកិច្ចថៃ និងរថយន្តមន្ទីរពេទ្យ បានមកដល់កន្លែងកើតហេតុ។ បន្ទាប់មក រថយន្តពេទ្យបានដឹកជនរងគ្រោះ បញ្ជូនទៅកាន់មន្ទីរពេទ្យចំនួន៣មន្ទីរពេទ្យ ក្នុងខេត្តច័ន្ទបុរី ធ្វើការសង្រ្គោះ ។ នៅពេលដល់មន្ទីរពេទ្យមានពលករខ្មែរ២នាក់ស្លាប់។

អ្នករងរបួសកម្មករខ្មែរសរុប២៨នាក់ ជនជាតិថៃរបួស៣នាក់ មកដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ ត្រូវបានក្រុមគ្រូពេទ្យជួយសង្រ្គោះគេចផុតពីសេចក្តីស្លាប់នោះហើយ និងកំពុងដេកសម្រាកព្យា បាលមុខរបួសនៅមន្ទីរពេទ្យក្នុងខេត្តច័ន្ទបុរី។

ជុំវិញហេតុការណ៍ខាងលើខាងសមត្ថកិច្ចថៃគេកំពុងស៊ើបអង្កេតនិងចាត់ចែងតាមនីតិវីធីច្បាប់របស់ប្រទេសថៃ៕ សំ វិច្ឆិកា

...

vichika-1 vichika-2 vichika-3 vichika-4 vichika-5 vichika-6 vichika-7 vichika-8

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print