នៅយប់ឆ្លងឆ្នាំក្នុងទីក្រុងអីុស្តង់ប៊ុល ប្រទេសទួរគីបានប្រែក្លាយទៅជាសោកនាដ កម្មក្រោយពេលក្លិបរាត្រីដ៏សំខាន់មួយរងការវាយប្រហារសម្លាប់មនុស្សអស់ជា ច្រើន។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទួរគីលោក Suleyman Soylu បានឲ្យដឹងថា ការវាយប្រហារខាងលើបានសម្លាប់មនុស្ស៣៩នាក់ និង៦៥នាក់រងរបួសធ្ងន់។ ក្នុងចំណោម ជនរងគ្រោះត្រូវភេរវករបាញ់សម្លាប់មាន ជនបរទេស១៥នាក់មកពីប្រទេសអារ៉ាប់ បែលហ្ស៊ិក អីុស្រាអែល លីបង់ លីប៊ី ជា ដើម។
លោក Suleyman Soylu បញ្ជាក់ទៀត ថា ប៉ូលិសបានស្វែងរកចាប់ខ្លួនជនដៃដល់ ក្រោយពេលមានការបាញ់ប្រហារកើត ឡើង។ អភិបាលក្រុងអីុស្តង់ប៊ុលលោក Vasip Sahin បានទៅកាន់កន្លែងកើតហេតុដើម្បីត្រួតពិនិត្យស្ថានភាព។ មកទល់ពេល នេះមិនទាន់មានក្រុមណាមួយចេញមុខ ទទួលស្គាល់ថា ជាសកម្មភាពរបស់ខ្លួននៅ ឡើយ។
ដំបូងឡើយបុរសខ្មាន់កាំភ្លើងបានបាញ់ សម្លាប់ប៉ូលិសម្នាក់ និងជនស៊ីវិលម្នាក់នៅច្រកចូលក្លិបរាត្រី Reina ដែលជាក្លិបដ៏ល្បី មួយក្នុងទីក្រុង Istanbul។ ក្រោយពេល បាញ់ប្រហារប៉ូលិស និងជនស៊ីវិលនៅច្រក ចូល រួចជនរូបនោះបានសម្រុកចូលទៅ ក្នុងក្លិប ហើយបាញ់រះលើហ្វូងមនុស្សដែល ជួបជុំគ្នានៅទីនោះ។ នេះបើតាមការបញ្ជាក់ របស់អាជ្ញាធរក្រុងលោក Vasip Sahin។
យោងតាមសេចក្តីរាយការណ៍របស់ ទីភ្នាក់ងារព័ត៌មាន Dogan បានបញ្ជាក់ថា មានបុរសខ្មាន់កាំភ្លើងពីរនាក់ដែលស្លៀកពាក់ឈុត Santa Claus ធ្វើប្រតិបត្តិការ បាញ់ប្រហារក្នុងក្លិបរាត្រីនោះ។ នៅក្នុង ហេតុការណ៍បាញ់ប្រហារនេះបណ្តាលឲ្យមនុស្សយ៉ាងតិចណាស់៣៩នាក់ស្លាប់ ហើយក៏មានប៉ូលិសម្នាក់ និងជនបរទេស ប្រមាណ១៦នាក់ផងដែរ។ ក្រៅពីនេះក៏មាន អ្នករងរបួសធ្ងន់ស្រាលប្រមាណ៤០នាក់ទៀត ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងក្រុង។
លោក Sahin បានប្រាប់អ្នកកាសែតថា ជនល្មើសដែលជាប់ដោយកំហឹងពេញខ្លួននោះបានបាញ់សំដៅទៅលើមនុស្សស្លូតត្រង់ដែលពួកគេទាំងនោះមកចូលរួមឆ្លងឆ្នាំសកល និងចូលរួមកម្សាន្តសប្បាយក្នុងក្លិប។ លោកបានបន្ថែមថា ការវាយប្រហារ នេះបានកើតឡើងនៅម៉ោង១និង១៥នាទីរំលងអធ្រាត្រម៉ោងនៅទួរគី ហើយលោក បញ្ជាក់ថា នេះគឺជាការវាយប្រហារភេរវ កម្ម។
ទួរគីបានឲ្យដឹងថា រហូតមកដល់ពេលនេះប៉ូលិសកំពុងតែធ្វើការស៊ើបអង្កេត រកជនល្មើសនៅឡើយ។ បើតាមទីភ្នាក់ងារ ព័ត៌មាន Dogan ដដែលបានបញ្ជាក់ថា ក្នុង ក្លិបរាត្រីនោះ មានមនុស្សយ៉ាងហោចណាស់ ៧០០នាក់ ដែលពួកគេចូលរួមកម្សាន្ត សប្បាយក្នុងឱកាសឆ្លងឆ្នាំសកល២០១៦ ឈានចូលឆ្នាំ២០១៧៕
ប្រែសម្រួល៖ ម៉ែវ សាធី