ទូស្សេខ្សែភ្លើងបណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋ១ខ្នងនៅស្រុកពញាក្រែក

ចែករំលែក៖

ខេត្តត្បូងឃ្មំុ ៖ ផ្ទះប្រជាពលរដ្ឋ១ខ្នងនិងសម្ភារៈមួយចំនួនត្រូវបានអគ្គីភ័យឆាបឆេះទាំងស្រុង ។ ករណីមហន្តរាយនេះត្រូវបានគេអះអាងថាបណ្តាលមកពីទូស្សេរខ្សែភ្លើង ។

ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ នៅភូមិទួលអង្គ្រង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មានករណីអគ្គីភ័យមួយកើតមានឡើងបណ្ដាលឱ្យឆេះផ្ទះចំនួន១ខ្នង របស់ប្រជាពលរដ្ឋឈ្មោះ ធីវ ហាន ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិទួលអង្គ្រង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

តាមការបំភ្លឺីរបស់ប្រជាពលរដ្ឋម្ចាស់ផ្ទះបានអោយដឹងថា ករណីអគ្គីភ័យនេះ កើតមានឡើងដោយសារទូសសេខ្សែភ្លើង បង្កឱ្យមានការឆាបឆេះឡើង ចំណែកសម្ភាៈដែលខូចខាតរួមមាន ផ្ទះ ១ ខ្នង ទំហំ ៧x ៨ ម៉ែត្រ ជញ្ជាំងក្ដាប្រក់ក្បឿង អង្ករ ២ បេ ស្រូវ ៨បេ ទូរទស្សន៍ ១គ្រឿង និងថវិកា ២០០,០០០រៀល ប៉ុន្តែពុំមានបង្ករឱ្យមានរបួស ឬគ្រោះថ្នាក់ដល់មនុស្សនោះទេ ៕ វណ្ណះ

...

vanak-3 vanak-2 vanak-1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print