ឃើញទំនង ម្ចាស់ទុកម៉ូតូចោលលួចចូលទៅកាច់សោ.ក ត្រូវសមត្ថកិច្ចចាប់ជាប់

ចែករំលែក៖

ខេត្តកណ្ដាល ៖ ជនសង្ស័យជាចោរលួចពីរនាក់ត្រូវបានកម្លាំងនគរបាលស្រុកកណ្តាលស្ទឹងធ្វើការឃាត់ខ្លួន ខណៈពួកគេលួចចូលកាច់សោ.កម៉ូតូបម្រុងជិះចេញទៅ តែត្រូវម្ចាស់ឃើញទាន់ក៏ស្រែកផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ទៅសមត្ថកិច្ចជួយអន្តរាគមន៍ចាប់បានម្នាក់ និងម្នាក់ទៀតរត់គេចខ្លួនបាត់ ។

ហេតុការណ៍នេះបានកើតឡើងនៅចំណុចផ្សារបឹងខ្យាង ភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីវេលាម៉ោងវេលាម៉ោង៦ និង២៨នាទី ថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ ។

នគរបាលស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ជនសង្ស័យ ១-ឈ្មោះ វ៉ាន់ នឿន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅ ភូមិស្រះចក សង្កាត់ស្រះចក រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) និងម្នាក់ទៀតឈ្មោះ ពៅ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិសង្កាត់ជាមួយគ្នាមុខរបរ មិនពិតប្រាកដ (រត់គេចខ្លួន) ។

ចំណែកជនរងគ្រោះមានឈ្មោះ ងិន វិច្ឆិកា ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ មុខរបរជាងជួសជុលទូរស័ព្ទ ។

សមត្ថកិច្ចឲ្យដឹងទៀតថា ជនសង្ស័យទាំងនាក់ មានគោលដៅពីភ្នំពេញមកខេត្តតាកែវ ។ លុះធ្វើដំណើរមកដល់កន្លែងកើតហេតុ ឃើញទំនងជនរងគ្រោះទុកម៉ូតូចោល ក៏លួចចូលធ្វើសកម្មភាពកាច់សោ.កម៉ូតូ តែត្រូវម្ចាស់ឃើញទាន់ ក៏ស្រែកឲ្យប្រជាពលរដ្ឋជួយ និងរាយការណ៍ទៅសមត្ថកិច្ចអន្តរាគមន៍ចាប់បានតែម្តង ។

ជាលទ្ធផលសមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹងដកហូតបានដែករៀងអក្សរតេចំនួន១, ម៉ូតូ១គ្រឿងម៉ាកស៊ុយ ហ្សុយគីនិច ពណ៌ស ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ1FR-8059 លេខតួ៣១៧៨៦៩ លេខម៉ាស៉ីន ៣១៧៨៧៦ ជារបស់ជនរងគ្រោះ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចកំពុងបន្តចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ

...

bf10b73a-60a8-4cad-8821-1991a70a698f 738faf95-4edc-477b-b834-80f44282bb59 5cda51c8-729a-4f6c-ab33-9a14ef6e8e7e

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print