សមត្ថកិច្ចខណ្ឌជ្រោយចង្វាឃាត់ជនសង្ស័យ១៤នាក់ជាបន្តបន្ទាប់នៅ៣កន្លែងផ្សេងគ្នា ដកហូតថ្នាំញៀន១២កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌជ្រោយចង្វាឃាត់ខ្លួនជនសង្ស័យប្រុសស្រី១៤នាក់ ជាបន្តបន្ទាប់កាលពីរសៀល ថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវបេតុង នៅបីកន្លែងផ្សេងគ្នា ក្នុងពីរសង្កាត់គឺស្ថិតនៅសង្កាត់ជ្រោយចង្វា និងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

លោកវរ:សេនីយ៌ឯក សៀម សុត្ថាវុធ អធិការខណ្ឌជ្រោយចង្វា បានឲ្យដឹងថា ជនសង្ស័យទាំង១៤នាក់ដែលសមត្ថកិច្ចបង្ក្រាបបាននោះ គឺបង្ក្រាបក្នុង៣ទីតាំងផ្សេងគ្នា ក្នុង២សង្កាត់ នៃខណ្ឌជ្រោយចង្វា។

លោកអធិការបន្តទៀតថា នៅមុនពេលឃាត់ខ្លួន ជនសង្ស័យទាំង១៤ខាងលើ គឺសមត្ថកិច្ចយើងបានបើកយុទ្ធនាការបង្ក្រាបបទល្មើសគ្រឿងញៀន ទ្រង់ទ្រាយធំតាមបទបញ្ជាពីឯកឧត្តមនាយឧត្តមសេនី ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាអោយកម្លាំងសមត្ថកិច្ចទាំង១២ខណ្ឌ ចុះបង្ក្រាបករណីជួញដូរ និងចែកចាយគ្រឿងញៀនអោយខាងតែបាន ដើម្បីទប់ស្កាត់នូវបទល្មើសផ្សេងៗជូនប្រជាពលរដ្ឋ។

លោកវរៈសេនីយ៍ឯក សៀម សុត្ថាវុធ បានអោយដឹងទៀត ថា ក្រោយពីបានទទួលបានបញ្ជានេះរូបលោក បានដឹក នាំកម្លាំងសមត្ថកិច្ចចម្រុះ ឆ្មក់ចូលបង្ក្រាបទីតាំងចែកចាយ និងប្រើប្រាស់គ្រឿងញៀនចំនួន៣កន្លែងផ្សេងគ្នា ក្នុង២ សង្កាត់ ដែលកម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន១៤នាក់ និងបានដកហូតម្សៅក្រាមពណ៌សថ្លា ចំនួន១២កញ្ចប់តូច ជាប្រភេទម៉ាទឹកកក ឧបករណ៍សម្រាប់ជក់មួយចំនួន ឧបករណ៌សម្រាប់ ជក់ សុីសាចំនួន១សម្រាប់ កាំភ្លើងកែច្នៃ ១ដើម បរិក្ខាកាំភ្លើង ដោះចេញមួយចំនួន ដាវសាំម៉ូរ៉ៃ ១ដើម និងដំបង១ដើម។

ក្រោយពីសាកសួរជនសង្ស័យប្រុសស្រីទាំង១៤នាក់ខាងលើរួចមក ពួកគេទាំងនោះបានប្រាប់ថា ពួកគេពិតជាបានចែកចាយ និងប្រើប្រាស់ប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំង១៤នាក់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការខណ្ឌជ្រោយចង្វាដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

image2 image5 image1 image3 image4

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print