លោក ដូណាល់ ត្រាំ នឹងមិនអនុញ្ញាតឲ្យកាំជ្រួចមីស៊ីលកូរ៉េខាងជើងប៉ះពាល់ដល់ទឹកដីអាមេរិកឡើយ

ចែករំលែក៖

ប្រធានាធិបតីជាប់ឆ្នោតថ្មីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃទី៣ ខែមករា បានប្រកាសថា លោកមិនអនុញ្ញាតឲ្យកាំជ្រួចមីស៊ីលឆ្លងទ្វីបរបស់កូរ៉េខាងជើងប៉ះ ពាល់ដល់ទឹកដីអាមេរិកនោះឡើយ។

ការប្រកាសរបស់លោក ដូណាល់ ត្រាំ កើតឡើងក្រោយពេលដែលមេដឹកនាំកូរ៉េខាងជើងបានត្រៀមលក្ខណៈសាកល្បងកាំជ្រួចមីស៊ីលបរមាណូឆ្លងទ្វីប ក្រោយ ពេលដែលប្រទេសនេះបង្រួមក្បាលគ្រាប់បរមាណូបានសម្រេច។

នៅក្នុងការប្រកាសលោក ដូណាល់ ត្រាំ បានទម្លាក់កំហុសទៅឲ្យប្រទេសចិន ដែលមិនជួយអាមេរិកនៅក្នុងបញ្ហាកូរ៉េ ខាងជើង។ កន្លងមកក្រុមអ្នកវិភាគក៏បានលើកឡើងថាចិនគឺជាអ្នកកាន់កូនសោ បរមាណូរបស់កូរ៉េខាងជើង តែចិនមិនព្រម ចាក់សោទុកឲ្យកូរ៉េខាងជើងធ្វើអ្វីតាមតែចិត្ត។

នៅក្នុងឱកាសចូលឆ្នាំថ្មី២០១៧ មេ ដឹកនាំប្រទេសធំៗនៅជុំវិញពិភពលោក បានជូនពរពលរដ្ឋរបស់ខ្លួន និងពលរដ្ឋ នៅលើពិភពលោកទាំងមូល។ សារជូនពរឆ្នាំនេះរបស់មេដឹកនាំប្រទេសមហាអំណាច បង្កប់ទៅដោយការឌឺដង និងគំរាម កំហែង។
នៅក្នុងសារជូនពររបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន កាលពីថ្ងៃទី១ ខែមករា បានប្រកាសថា ទីក្រុងព្យុងយ៉ាងបានឈានដល់

ដំណាក់កាលនៃការសាក ល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីប(ICBM)បំពាក់ក្បាលគ្រាប់បរមាណូសារព័ត៌មានរ៉យទ័របានផ្សាយថា សារ របស់លោក គីម ជុងអ៊ុន ជូនពរឆ្នាំ២០១៧ បានលើកឡើងពីសកម្មភាពស្រាវជ្រាវ ផលិតអាវុធទំនើបៗ និងត្រៀមលក្ខណៈ សាកល្បង កាំជ្រួចមីស៊ីលបំពាក់ក្បាល គ្រាប់បរមាណូ។

ប្រសិនបើការសាកល្បងកាំជ្រួចមីស៊ីលICBM ប្រកបដោយជោគជ័យនោះ គឺជា ជំហានរីកចម្រើនបំផុតក្នុងវិស័យ អាវុធបរមាណូរបស់កូរ៉េខាងជើង។ មីស៊ីល នេះអាចបាញ់បានចម្ងាយពី ៥.៥០០ គីឡូម៉ែត្រ ហើយខ្លះជាង១មុឺនគីឡូម៉ែត្រ។ ចំណែកអាមេរិកមានចម្ងាយពីកូរ៉េខាង ជើងតែ ៩.០០០គីឡូម៉ែត្រប៉ុណ្ណោះ៕

trump-nk_pgtm

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print