តំណាងក្រុមបាល់ទាត់កាយប្ញទ្ធិជាតិកម្ពុជារំពឹងថាបានឡើងទៅវគ្គ១៦ក្រុមក្រោយរកបាន៣ពិន្ទុជុំដំបូង

ចែករំលែក៖

ភ្នំពេញ៖ តំណាងក្រុមបាល់ទាត់កាយប្ញទ្ធិជាតិកម្ពុជាបានរំពឹងថាក្រុមរបស់ខ្លួន ទំនងអាចបានឡើងទៅប្រកួតវគ្គ១៦ក្រុមបន្តក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ Soccer League 2016 ក្រោយពី ប្រកួតឈ្នះក្រុម O.K.F. FC ក្នុងលទ្ធ ផលពិន្ទុ៣ទល់២។ ខណៈក្រុមសម្ព័ន្ធយុវជនឲ្យម៉ូស្លីមកម្ពុជាយកឈ្នះលើក្រុម Angkor Ravenក្នុងលទ្ធផល១២ទល់០កាលពិថ្ងៃ ទី២ ខែកមរា ឆ្នាំ២០១៧នៅទីលានពហុ កីឡដ្ឋានជាតិអូឡាំពិក ។

កីឡាករ ម៉េង ដែន ខ្សែប្រយុទ្ធតំណាងឲ្យក្រុមកាយប្ញទ្ធិជាតិកម្ពុជាបាននិយាយថា ជ័យជំនះថ្ងៃប្រកួតលើកដំបូងសម្រាប់ក្រុមរបស់ខ្លួនបានដោយសារការលេងស្ថិតក្នុងសា្មរតីរួមសាមគី្គ “គឺការលេងរបស់ពួកខ្ញុំស៊ីចង្វាក់គ្នាមានស្មារតីជាក្រុមរួមសាមគ្គីគ្នាទើបអាចការពារកុំឲ្យខ្សែប្រយុទ្ធគូភាគីមានឱកាសទាត់បាល់ច្រើន” ។ កីឡាកររូប នេះបានអះអាងថាសម្រាប់២ប្រកួតបន្តទៀត ដើម្បីឆ្ពោះទៅកាន់វគ្គ១៦ក្រុមនោះ “ខ្ញុំក៏ដូចជាសមាជិកក្រុមទាំងមូលសុទ្ធតែមានក្តីរំពឹងខ្ពស់ទទួលបានជោគជ័យឡើងទៅវគ្គបន្តទៀតដែរ” ។

ដោយឡែកតំណាងក្រុម O.K.F. FC កីឡាករផេន ភីណា បានសម្តែងអារម្មណ៍សោកស្តាយចំពោះលទ្ធផលនេះដោយ បានលើកឡើងថា ការចាញ់នេះ “ខ្ញុំចាញ់ ទាំងអស់ចិត្ត ព្រោះតែសមាជិកក្រុមរបស់ខ្លួនលេងមើលងាយគូប្រកួតសម្រាប់២ ប្រកួតក្រោយទៀតខ្ញុំនិងសមាជិកក្រុម សន្យាលេងឲ្យបានល្អជាងនេះ”។

ចំពោះលទ្ធផលនៃការប្រកួតរវាងក្រុមដែលស្ថិតក្នុងពូល(I)គឺក្រុម7NGបានប្រកួតឈ្នះលើក្រុមសមាគមកីឡាបាល់ទាត់គ្នាយើងក្នុងលទ្ធផល២ទល់១ ធ្វើឲ្យក្រុម7NG បានកក់កៅអីឆ្ពោះទៅវគ្គ១៦ក្រុមក្នុងពូល(I)បន្ទាប់ពីលេងឈ្នះ២ប្រកួតមាន៦ពិន្ទុ ក្នុងដៃ។រីឯក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាលប្រកួតយកឈ្នះក្រុម V.K United ក្នុងលទ្ធផល៦ទល់៣ធ្វើឲ្យ ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាលរកបាន៣ពិន្ទុ ដោយលេង២ប្រកួតចាញ់១ឈ្នះ១ប្រកួតមាន៤ពិន្ទុក្នុងដៃ៕

sarim-2 sarim-1

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print