វាយប្រហារគ្រាប់បែកអត្តឃាតនៅអុីរ៉ាក់ស្លាប់ និងរបួសជាង១០០នាក់

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្ស ៣៥ នាក់ស្លាប់ និង៦៥នាក់រងរបួសនៅក្នុងការវាយប្រហារគ្រាប់បែកអត្តឃាត ស្ថិតនៅទីលានដែលមានមនុស្សច្រើនស្ថិតនៅក្នុង ខណ្ឌ Sadr City ក្នុងទីក្រុងបាដាដ ប្រទេស អុីរ៉ាក់។

សារព័ត៌មាន BBC បានផ្សាយថា ក្រុម IS បានចេញមុខទទួលស្គាល់ថាជាសកម្មភាពវាយប្រហាររបស់ខ្លួន «សំដៅក្រុមអ៊ិស្លាមនិកាយស៊ីអុីត»។ ក្រោយការវាយ ប្រហារខាងលើ ក៏មានការបំផ្ទុះគ្រាប់បែកបង្កៃក្នុងរថយន្តនៅចំណតរថយន្តក្នុងមន្ទីរពេទ្យ Al Kindi នៅជិតទីនោះដែរសម្លាប់ មនុស្ស៣នាក់។ ក្រុមIS បានប្រកាសថា នៅពីក្រោយការវាយប្រហារទាំង២លើក។ គោលដៅវាយប្រហារគឺសំដៅទៅលើក្រុមអ៊ិស្លាមនិកាយស៊ីអុីត ដែលក្រុមអ្នកកាន់សាសនាអ៊ិស្លាមសាន់នីជ្រុលនិយមចាត់ ទុកថាជា អ្នកបំផ្លាញសាសនា។

ការវាយប្រហារខាងលើកើតឡើងក្នុងពេលដែលប្រធានាធិបតីបារាំងលោក ហ្វ្រង់ស័រ ហូលឡង់ កាលពីថ្ងៃទី២ ខែមករាបានបំពេញទស្សនកិច្ចទៅកាន់ទីក្រុង បាដាដ ជួបជាមួយកម្លាំងទាហានបារាំង នៅ ទីនោះ ចូលរួមសង្គ្រាមវាយប្រហារក្រុម ភេរវកម្មIS ។

លោក ហ្វ្រង់ស័រ ហូលឡង់ គឺជាប្រមុខដឹកនាំប្រទេសដ៏ធំសំខាន់ជាងគេតែម្នាក់ គត់ក្នុងសម្ព័ន្ធអន្តរជាតិ ដែលបានអញ្ជើញ ទៅអ៊ីរ៉ាក់ គិតចាប់តាំងពីសម្ព័ន្ធនេះបើក ប្រតិបត្តិការយោធាមក និងធ្លាប់អញ្ជើញទៅអ៊ីរ៉ាក់ម្តងហើយកាលពីខែកញ្ញា ២០១៤។ ពីព្រោះលោកប្រធានាធិបតី ដែលបាន ប្រកាសបើកយុទ្ធនាការប្រឆាំងនឹងអំពើ ភេរវនិយមតាំងពីឆ្នាំ ២០១២មក ចង់ បញ្ជាក់អំពីភាពមោះមុតរបស់បារាំងក្នុង ការប្រយុទ្ធប្រឆាំងនឹងភេរវនិយម ហើយ សកម្មភាពយោធារបស់បារាំងនៅអ៊ីរ៉ាក់ ជាការការពារកុំឲ្យមានភេរវកម្មនៅក្នុង ប្រទេសបារាំង។

សម្រាប់អ្នកវិភាគនៅស្រុក គេយល់ថា នេះជារឿងធម្មតាទេ ដែលលោក ហ្វ្រង់ស័រ ហូលឡង់ ផ្តល់តម្លៃដល់ដំណើរទស្សនកិច្ច នៅអ៊ីរ៉ាក់នោះ។ តាមធម្មតាទស្សនកិច្ច បែបនេះត្រូវមានប្រយោជន៍នយោបាយ ខ្លាំងប្រសិនបើលោកហ្វ្រង់ស័រ ហូលឡង់ ត្រូវឈរឈ្មោះជាប្រធានាធិបតីអាណត្តិថ្មី ប៉ុន្តែពេលនេះបើទោះបីជាមិនបានប្រយោជន៍បោះឆ្នោតក្តី ក៏លោក ហូលឡង់ ចង់ បង្ហាញអំពីភាពមេដឹកនាំគិតប្រយោជន៍ជាតិខ្ពស់ជាងអ្វីៗទាំងអស់ និងដើម្បីបង្ហាញថាលោកជាប្រធានាធិបតីជាមេបាដឹកនាំ ប្រទេស ការពារប្រជាពលរដ្ឋ ជាមេទ័ពដឹកនាំការគំរាមកំហែងភេរវកម្មដែលនៅតែ ធ្ងន់ធ្ងរខ្លាំងនាបច្ចុប្បន្ននេះ។

ទោះបីជាលោកមិនសូវមានប្រជាប្រិយភាពនៅក្នុងប្រទេសមែន តែលោកមាន កត្តិយស និងមានស្នាដៃច្រើនក្នុងកិច្ចការក្រៅប្រទេស។ ពលរដ្ឋបារាំងភាគច្រើន សុទ្ធតែបានទទួលស្គាល់សមត្ថភាពដឹកនាំរបស់លោកលើឆាកអន្តរជាតិ និងក្នុងការធ្វើសង្គ្រាមប្រយុទ្ធប្រឆាំងនឹងពួកភេរវ និយម។ តាំងពីបានក្លាយជាប្រធានាធិបតី មកលោក ហ្វ្រង់ស័រ ហូលឡង់ បាននាំ ប្រទេសបារាំងចេញទៅធ្វើអន្តរាគមន៍យោធាមួយហើយមួយទៀតមិនដែលមានប្រធានាធិបតីមុនៗណាធ្លាប់ធ្វើឡើយ ដំបូងនៅ ម៉ាលី បន្ទាប់មកនៅអាហ្វ្រិកកណ្តាល រួច អ៊ីរ៉ាក់ នៅខែកញ្ញា ឆ្នាំ២០១៤ និងស៊ីរី ចាប់ពីខែកញ្ញា ឆ្នាំ២០១៥។

បារាំងមានទាហានប្រយុទ្ធ កងអាវុធ ធុនធ្ងន់ប្រមាណជាង៤៥០នាក់ កំពុងធ្វើប្រតិបត្តិការនៅសមរភូមិក្រុងម៉ូស៊ុល ប្រទេសអ៊ីរ៉ាក់ផង មានកងកម្លាំងទ័ព ពិសេស ជាគ្រូបង្វិកបង្ហាត់បំពាក់បំប៉នទាហានអ៊ីរ៉ាក់ផង ជាជំនួយក្នុងពេលប្រយុទ្ធផង។ លើសពីនេះទៀត បារាំងមានយន្តហោះ ចម្បាំង រ៉ាហ្វាល់ ឈរជើងនៅអារ៉ាប់រួម និងហ្ស៊កដានី ដែលគិតជាកម្លាំងមានដល់ទៅជាង១.២០០នាក់ កំពុងធ្វើប្រតិបត្តិការនៅក្នុងតំបន់ ស្ថិតក្រោមបង្គាប់ និងបញ្ជា របស់លោកប្រធានាធិបតី។

បើគិតជារួម បារាំងបានផ្តល់ការគាំទ្រយោធាយ៉ាងច្រើនដល់អ៊ីរ៉ាក់ លំដាប់ទី២ បន្ទាប់ពីសហរដ្ឋអាមេរិក បើគិតក្នុងរង្វង់សម្ព័ន្ធអន្តរជាតិប្រយុទ្ធប្រឆាំងនឹងពួកអង្គការរដ្ឋអ៊ិស្លាម ដឹកនាំដោយអាមេរិក៕

er-1 er-2

...

ប្រែសម្រួល៖ ម៉ែវសាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print