រថយន្តកូរូឡាបុកជាមួយរថយន្តកាមរីបាឡែនត្រង់ចំណុចផ្លូវកែង សង២០០ដុល្លារបញ្ចប់រឿង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកាមរីបាឡែននិងរថយន្តកូរ៉ូឡា បានបើកបុកគ្នាត្រង់ចំណុចផ្លូវកែង បណ្ដាលឲ្យរងការខូចខាតទាំងសងខាង សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ នៅចំណុចមុខកាសុីណូ ណាការវើល តាមបណ្ដោយផ្លូវព្រះសីហនុ កែងនិងផ្លូវសបិត ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុនោះគឺ មានរថយន្តកូរ៉ូឡាមួយគ្រឿងពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខភ្នំពេញ 2Q-2849 ដែលបើកបរដោយនារីម្នាក់ បានធ្វើដំណើតាមបណ្ដោយផ្លូវសបិត ទិសដៅពីត្បួងទៅជើង ខណៈមកដល់ចំណុចកើតហេតុបើកឆ្លងផ្លូវព្រះសីហនុមិនប្រយ័ត្នក៏ជ្រុលចង្កូតបុកគ្នាជាមួយរថយន្តកាមរីបាឡែនមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AA.9684 ដែលបើកបរដោយបុរសម្នាក់ធ្វើដំណើតាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីលិចទៅកើត ចំកែងគ្នាពេញទំហឹងបណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតទាំងសងខាង សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានចុះមកជជែកយកតែត្រូវរៀងៗខ្លួនអស់រយៈពេលយ៉ាងយូរ រហូតទាល់តែសមត្ថកិច្ចមូលដ្ឋានចុះមកដល់ហើយឲ្យសម្របសម្រួលគ្នាដោយទទួលខុសនិងត្រូវ ។ ចុងក្រោយភាគីខាងរថយន្តកូរ៉ូឡាមិនចង់មានរឿងវែងឆ្ងាយនាំតែរំខានដល់ពេលវេលាការងាររបស់គាត់ ទើបសម្រេចចិត្តសងថ្លៃខូចខាតទៅលើភាគីខាងរថយន្តកាមរីបាឡែនចំនួន២០០ដុល្លារដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕

img_1848 img_1849 img_1850 img_1851 img_1852

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print