ក្លិប Barcelonaបានស្វាគមន៍ដល់កំពូល ខ្សែប្រយុទ្ធទាំង៣របស់ខ្លួនមកកាន់ទីលានហ្វឹកហាត់វិញហើយមុនពេលប៉ះក្រុមAthletic Bilbao ក្នុងកម្មវិធីអេស្ប៉ាញ Copa del Rey។
ខ្សែប្រយុទ្ធមុតស្រួចទាំង៣ Lionel Messi, Neymar និង Luis Suarezបានវិលត្រឡប់ពីវិស្សមកាលតូចរបស់ខ្លួន ហើយ បានមកចូលរួមហ្វឹកហាត់ជាមួយនឹងមិត្ត រួមក្រុមដើម្បីត្រៀមខ្លួនប្រកួតជាមួយនឹងក្រុម Athletic Bilbao ក្នុងវគ្គ១៦ក្រុមចុង ក្រោយជើងទី១។
ចំណែកខ្សែការពារអាហ្សង់ទីន Javier Mascherano ក៏បានវិលត្រឡប់មកវិញដែរក្នុងការហ្វឹកហាត់ជាមួយនឹងក្រុមBarcelona ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Luis Enrique ជាលើកដំបូងក្នុងឆ្នាំ២០១៧នេះ។
អ្នកចាំទីអន្តរជាតិហុល្លង់កីឡាករ Jasper Cillessen មិនទាន់អាចមកហ្វឹកហាត់បានឡើយដោយសាររបួសកំភួនជើងមិនទាន់ជាសះស្បើយ ៕
...
ដោយ៖ ដេវីត