សេះបង្កង់ Juventus ប្រមាញ់បានខ្សែបម្រើ Tomas Rincon ពីក្រុមGenoaក្នុងតម្លៃ ៨លានអឺរ៉ូ

ចែករំលែក៖

ក្រុមសេះបង្កង់ Juventus បានទទួល ជោគជ័យក្នុងការទិញខ្សែបម្រើអន្តរជាតិ វេណេហ្ស៊ុយអេឡាTomas Rinconពីក្លិប Genoa នៅក្នុងក្របខ័ណ្ឌអុីតាលី Serie A ដូចគ្នា ។

Tomas Rinconនឹងក្លាយទៅជាកីឡាករ វេណេហ្ស៊ុយអេឡាដំបូងគេដែលលេងឲ្យក្រុមសេះបង្កង់ដោយបានចុះកិច្ចសន្យាលេង ឲ្យJuventusរហូតដល់ឆ្នាំ២០២០។

គួររំលឹកថា កីឡាករវ័យ២៨ឆ្នាំ Rincon បានផ្លាស់ចេញពីក្រុម Hamburg មកកាន់ ក្រុម Genoaក្នុងឆ្នាំ២០១៤ ហើយបានស៊ុត បាល់៣គ្រាប់ក្នុងចំណោម៧៦ប្រកួត ។

កីឡាករ Rinconបានថ្លែងនៅក្នុងគេហទំព័រផ្លូវការរបស់ក្លិបJuventusថា “ខ្ញុំពិតជាមានមោទនភាពនិងកិត្តិយសខ្លាំងណាស់ដែលបានមកចូលរួមក្លិបដ៏អស្ចារ្យនេះ។ ខ្ញុំរំភើបនិងសប្បាយចិត្តណាស់វាហាក់បីដូចជាសុបិនរបស់ខ្ញុំបានក្លាយទៅជាការពិតហើយ។ តែពេលនេះខ្ញុំអន្ទះសាចង់លេង និងឈ្នះពានរង្វាន់ជាច្រើនជាមួយនឹងក្រុម Juventus” ៕

juventus

...

ដោយ៖ ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print