ម៉ូតូហុងដាគុបបុកគ្នាជាមួយម៉ូតូធំរបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ខេត្តកណ្តាល៖ ម៉ូតូ១គ្រឿងម៉ាកហុងដាគុប បើកបត់ឆ្លងផ្លូវទៅបុកជាមួយម៉ូតូធំបើកបរបញ្ច្រាសទិសគ្នាពេញមួយទំហឹងដួលបោកទៅលើផ្លូវជាតិ បណ្តាលឲ្យរងរបួសធ្ងន់-ស្រាល៣នាក់ ក្នុងនោះមានកុមារ៉ាម្នាក់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះ ។

20150813233045 (1)

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង៩ និង១៥នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ លើកំណាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចខាងមុខអង្គការឥនទានបៃតង ស្ថិតក្នុងភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ។

ម៉ូតូបង្កម៉ាហុងដាគុប ធុនសេ៥០ ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ គ.1527-កណ1 បើកបរដោយឈ្មោះ ទា ហាក់ ភេទប្រុស អាយុ៤៦ឆ្នាំ (រងរបួសធ្ងន់) មានទីលំនៅក្នុងភូមិព្រែកតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ រួមដំណើរដោយក្មេងប្រុសម្នាក់ឈ្មោះ ហាក់ បញ្ញា ភេទប្រុស អាយុ៧ឆ្នាំ (រងរបួសស្រាល) ។ ចំណែកឯភាគីម្ខាងទៀតឈ្មោះ ស៊ុន សូនី ភេទប្រុស អាយុ២៣ឆ្នាំ (រងរបួសស្រាល) មានទីលំនៅក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បើកបរម៉ូតូម៉ាកTXM ពណ៌ខ្មៅលាយលឿង ពាក់ស្លាកលេខ ភ្នំពេញ 1CU-6055 ។

មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា នៅមុនពេលកើតហេតុសាក្សីបានឃើញម៉ូតូម៉ាកហុងដាគុបជិះក្នុងទិសដៅពីជើងទៅត្បូង  លុះបើកដល់ចំណុចកើតហេតុបានបើកបត់ឆ្វេងឆ្លងផ្លូវ ស្រប់ពេលនោះម៉ូតូម៉ាកTXMបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នាមកដល់ បណ្តាលឲ្យបុកពេញមួយទំហឹងដួលបោកទៅលើផ្លូវជាតិ បណ្តាលឲ្យរងរបួសធ្ងន់-ស្រាល៣នាក់តែម្តង ។

ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះទាំង៣នាក់ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ។ ដោយឡែកម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងតាខ្មៅធ្វើការវាស់វែងដកហូត យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងដើម្បីដោះស្រាយតាមពេលក្រោយ ៕

20150813233035

20150813233045 (3)

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print