លូចកាបូបលុយបានសម្រេចត្រូវជនរងគ្រោះដឹងទាន់ឃាត់ខ្លួនប្រគល់អោយសមត្តកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ស្រី្តម្នាក់ជាជនសង្ស័យដែលលួចយកកាបូបលុយពីនារីកម្មករោងចក្រម្នាក់បានសម្រេចហើយដើរចេញបានបន្តិចត្រូវជនរងគ្រោះដឹងទាន់ចាប់ប្រគល់អោយសមត្ថកិច្ច 

លួចកាបូប

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៥ នៅមុខរោងចក្រ តាមបណ្តោយផ្លូវវេងស្រេង ភូមិចោមចៅ ខណ្ឌពោធិ៍សែនជ័យ 

ជនសង្ស័យឈ្មោះមុំ ភឿន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិប៉ប្រកជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ចំណែកជនរងគ្រោះឈ្មោះសល់ ស្រី  អាយុ៣២ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ 

តាមសំដីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុរួបគាត់បានចេញពីផ្ទះជួលដើរធ្វើការរោងចក្រខណៈដើរទៅមុខរោងចក្រក៏រកទិញនំហូបភ្លាមនោះស្រាប់តែមានស្រ្តីម្នាក់ជាជនសង្ស័យបានដើរមកប៉ះរួបគាត់ហើយបានដើរចេញទៅដោយសង្ស័យខ្លាចបាត់កាបូបលុយក៏ស្ទៀបមើលស្រាប់តែបាត់ ភ្លាមនោះរួបគាត់ក៏បានហៅជនសង្ស័យអោយឈប់និងធ្វើការឆែកឆេក៏ឃើញការបួបលុយខ្លួននៅក្នុងហៅប៉ាវជនសង្ស័យទើបប្រាប់សនិ្តសុខធ្វើការឃាត់ខ្លូនប្រគល់អោយសមត្ថកិច្ចតែម្តង ។ ជនរងគ្រោះបានបន្តថា ការបូបដែលត្រូវជនសង្ស័យលួចយកក្នុងនោះមានលុយសរុប៣៥០ដុល្លារ 

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចយកកាបូបលុយពីជនរងគ្រោះពិតមែន  ក្រោយមកសមត្តកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការបន្ត ចំណែកការបូបលុយសមត្ថកិច្ចបានប្រគល់អោយជនរងគ្រោះវិញផងដែរ 

...

ដោយ៖ សុខា សែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print