បុរសវិកលចរិកម្នាក់ធ្វើអត្តឃាតដោយចង.កនៅក្រោមដើមស្វាយ

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសវិកលចរិកម្នាក់ត្រូវបានគេប្រទះឃើញចង.កស្លាប់នៅក្រោមដើមស្វាយបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១២ និង១០នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ចង.ក

ជនរងគ្រោះមានឈ្មោះ ប្រាជ្ញ‌ វាសនា ភេទ‌ប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ជាមនុស្សវិកលចរិក បច្ចុប្បន្នរស់នៅជាមួយប្អូនស្រីក្នុងភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនរងគ្រោះខាងលើនេះជាមនុស្ស វិកលចរិកតែងតែដើរចេញពីផ្ទះបាត់ជាញឹកញាប់ធ្វើឲ្យប្អូនស្រីដើររកជាប្រចាំ ។ នៅវេលាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ ជនរងគ្រោះបានដើរចេញពីផ្ទះបាត់ដោយពុំមាននរណាម្នាក់ដឹងថាទៅដល់ទីណានោះទេ ។ លុះដល់វេលាថ្ងៃត្រង់ទើបមានប្រជាពលរដ្ឋក្នុងភូមិប្រទះឃើញជនរងគ្រោះចង.កស្លាប់នៅក្រោមដើមស្វាយ ដោយលត់ជង្គុងនៅលើដី ។

ក្រោយពីមានហេតុការណ៍កើតឡើងសមត្ថកិច្ចនគរបាលជំនាញ ស្រុកខ្សាច់កណ្តាលបានចុះទៅពិនិត្យសាកសពជនរងគ្រោះ ពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នោះទេ គឺជនរងគ្រោះពិតជាស្លាប់ដោយសារចង.កធ្វើអត្តឃាតសម្លាប់ខ្លួនប្រាកដមែន ។ បន្ទាប់ពីពិនិត្យចប់សព្វគ្រប់ ហើយនោះសមត្ថកិច្ចនគរបាលបានប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

11836681_1889474127944265_1388376013013178315_n

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print