កូនមេភូមិកប់គង និងបក្ខពួកព្រួតវាយយុវជន២នាក់បងប្អូនរងរបួសហើយគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ កូនប្រុសរបស់លោកមេ ភូមិកប់គង និងបក្ខពួកព្រួតគ្នាវាយយុវជន២នាក់បងប្អូនបណ្ដាលឲ្យរងរបួសធ្ងន់និងស្រាល ហើយនាំគ្នាគេចខ្លួនអស់ កាលពីវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះជួល ស្ថិតក្នុងភូមិកប់គង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះ២នាក់ប្អូនប្រុសដែលរងរបួសធ្ងន់ឈ្មោះខៀវ ចំណាប់ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិកប់គង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ចំណែកបងប្រុសដែលរបួសស្រាលឈ្មោះខៀវ ស៊ីថុន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ រោងចក្រឃ្លាំងថ្នាំ តាំង សុខហួត ស្នាក់នៅជាមួយគ្នា ។ ចំណែកជនបង្កជាកូនរបស់លោកមេភូមិកប់គង មានឈ្មោះឌី ភេទប្រុស អាយុជាង២០ឆ្នាំ ជាប្រជាការពារ និងបក្ខពួក៤នាក់ទៀត ស្នាក់នៅភូមិកើតហេតុខាងលើ ។

តាមសម្ដីឈ្មោះខៀវ ស៊ីថុន បានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានត្រឡប់មកពីធ្វើការរោងចក្រវិញដោយបានខ្ចីម៉ូតូមិត្តភក្តិម៉ាកឆា លី ពណ៌ទឹកមាស កែច្នៃបំពង់ស៊ី មុាំង ជិះទៅផ្ទះមិត្តភក្តិដែលជួលផ្ទះនៅកន្លែងកើតហេតុខាងលើ ខណៈពេលជិះទៅដល់ឃើញមិត្តភក្តិ៥ នាក់កំពុងតែផឹកស៊ីនៅមុខផ្ទះជួលរបស់មេភូមិនោះរួបគាត់ក៏បានទៅអង្គុយផឹកស៊ីជាមួយមិត្តភក្តិដែរបានបន្តិចស្រាប់តែជនបង្កដែលជាកូន មេភូមិបានដើរមកសួរថា ជិះម៉ូតូអីក៏ឮសំឡេងខ្លាំងម្ល៉េះ ពេលនោះរូបគាត់ក៏បាននិយាយថា ម៉ូតូខ្ចីគេទេវាទើសអី ភ្លាមៗនោះក៏មានទំនាស់ ពាក្យសម្ដីរហូតដល់មានការវាយតប់គ្នាស្របពេលនោះប្អូនប្រុសរបស់របស់គាត់ដើរពីផ្ទះទៅហៅគាត់ទៅហូបបាយក៏ត្រូវជនបង្កនិងបក្ខពួកវាយទាំង២នាក់បងប្អូន រហូតប្អូនប្រុសរងរបួសធ្ងន់បងប្រុសរងរបួសស្រាលរួចជនបង្កនាំគ្នារត់គេចខ្លួនបាត់ ។

ក្រោយពេលកើតហេតុជនរងគ្រោះ២នាក់បងប្អូនបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីសុំការអន្តរាគមន៍ពីសមត្ថកិច្ចជួយរកយុត្តិធម៌រួចទើបមន្ទីរពេទ្យជាក្រោយ ៕ សុខាសែនជ័យ

...

image1 image2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print