រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចុះពិនិត្យទំនិញ៧១មុខនៅផ្សារអូឬស្សី រកឃើញ៣មុខមានសារធាតុគីមីតិចតួច

ចែករំលែក៖

ភ្នំពេញ ៖ ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ចំពោះសុខុមាលសាធារណៈជូនប្រជាពលរដ្ឋ កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ម្សិលមិញ លោក ប៉ាន សូស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជកម្ម និងលោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកកាំកុងត្រូល និង លោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា ព្រមទាំងមន្ត្រីក្រោមឱវាទ និងមន្ត្រីជំនាញ កាំកុង ត្រូលផែស្ងួត ចុងទីភ្នំពេញ រួមជាមួយមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារអូរឬស្សី បានចុះធ្វើការអប់រំ និងផ្សព្វផ្សាយ ដល់អាជីវករ លក់ដូរនៅផ្សារអូឬស្សី ប្រជាពលរដ្ឋ ជាអតិថិជន អ្នកប្រើប្រាស់ ឲ្យយល់ដឹងបន្ថែម ពីសុវត្ថិភាពចំណីអាហារ ។

គណ:កម្ម
ការបានត្រួតពិនិត្យ ទំនិញ នៅក្នុងផ្សារអូរឬស្សី ព្រមទាំង បានយកគំរូទំនិញមួយចំនួនមកពិសោធន៏នៅក្នុងរថយន្តពិសោធន៏ចល័ត ដើម្បីរកសារធាតុគីមីហាមឃាត់ ជារួមមាន សរសៃគុយទាវ មី ប្រហិត គ្រឿងសមុទ្រ បន្លៃស្រស់គ្រប់មុខ និង គ្រឿងជ្រក់ បានចំនួនចំនួន៧១គំរូ ។ ជាលទ្ធផលបានរកឃើញ ស្ពៃជ្រក់ និង បង្គាស្រស់ ហាមឃាត់ ដូច្នោះគណ:ការបានអញ្ជើញអាជីវករ លក់ដូរពាក់ពន្ធចំនួន២តូប ដែលពិសោធន៍រកឃើញមានសារធាតុគីមី ហាមឃាត់នោះទៅស្នាក់ការផ្សារអូរឬស្សី ឲ្យគាត់បញ្ឈប់ការផលិត ការលក់ដូរទំនិញទាំងនោះចាប់ពីពេលនេះតទៅ ។

លោក ឡេង គឹមស្រុង ប្រធានគណ:កម្មការផ្សារអូស្សីបានបញ្ជាក់បន្ថែមថា ក្នុងទំនិញ៧១មុខដែលគណកម្មការយើងសង្ស័យហើយត្រូវបានត្រួតពិនិត្យឃើញមានសារធាតុគីមីតិចតួចនេះមានតែទំនិញ៣មុខទេ គឺ១.បង្គា ២.ស្ពឺជ្រក់ និង៣.បន្លែតាំងអោ ។ ប្រធានផ្សារអូឬស្សីបន្តថា ដូចជាបន្លែតាំងអោត្រូវបានឈ្មួញនាំមកពីក្រៅប្រទេស ដែលបន្លែនេះពេលខ្លះលាងមិនបានស្អាត ។ ក្រោយពីយើងអញ្ជើញអាជីវករទៅណែនាំដូច្នោះ ក្រុមអាជីវករគាត់សប្បាយដោយបានយល់ដឹងបន្ថែម ពាក់ពន្ធបន្លែ ត្រីសាច់ មានជាតិគីមីនោះ ៕

...

nkd2 (1) nkd2 (2) nkd2 (3) nkd2 (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print