បុរសគិតខ្លី ខឹងប្រពន្ធស្តីបន្ទោសរត់ទៅចង.កសម្លាប់ខ្លួនលើដើមឈើ នៅស្រុកអូរយ៉ាដាវ

ចែករំលែក៖

ខេត្តរតនគិរី៖ បុរសជនជាតិចារ៉ាយម្នាក់ត្រូវប្រពន្ធស្តីបន្ទោសយ៉ាងចាស់ដៃដោយមូលហេតុដើរលេងជាមួយក្មេងៗ មិនបានទទួលខុសត្រូវទៅលើការងារក្នុងផ្ទះនិងដើរផឹកស៊ីពាលាអាវ៉ាសែទាំងយប់ទាំងថ្ងៃ ធ្វើឲ្យបុរសជាប្តីបែរជាខឹងដើរចេញពីផ្ទះទៅចង.កលើដើមឈើ បញ្ចប់ជីវិតទៅវិញ។

ហេតុការណ៍ធ្វើអត្តឃាតខាងលើកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នៅត្រង់ចំណុចអូរដាក ស្ថិតនៅក្នុងភូមិឡំ ឃុំប៉ក់ញៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

អធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវបានឲ្យថា ជនរងគ្រោះធ្វើអត្តឃាតខ្លួនមានឈ្មោះ ក្លាន ពេញ អាយុ២៥ឆ្នាំ ជាជនជាតិចារ៉ាយ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

ប្រភពបានបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះខឹងប្រពន្ធបានដើរចេញពីផ្ទះកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ បាត់ខ្លួនរហូត ស្រាប់តែម្តាយបង្កើតជនរងគ្រោះឈ្មោះ ក្លាន ក្បៀវ បានដើររកក៏ប្រទះឃើញសាកសពនៅលើដើមឈើក៍បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានហើយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវដែលដឹកនាំដោយលោកវរសេនីត្រី ងយ ដន អធិការរងទទួលបន្ទុកព្រហ្មទណ្ឌ និងសមត្ថកិច្ចប៉ុស្តិ៍ប៉កញៃ ពិនិត្យធ្វើកោសល្យវិច័យជនរងគ្រោះពិតជាស្លាប់ដោយធ្វើអត្តឃាតប្រាកដមែន មិនមែនករណីឃាតកម្មឡើយ សាកសពសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ វុទ្ធឦសាន

...

vuth2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print