បើករថយន្តរវល់មើលគេគ្រោះថ្នាក់ចរាចរណ៍មិនបានមើលមុខជ្រុលបុកក្បាលនាគពុះចែកទ្រូងផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសារការធ្វេរប្រហែស ព្រោះតែបុរសម្នាក់បើករថយន្តតាមផ្លូវ ហើយរវល់ងាកមើលគេជួបគ្រោះថ្នាក់ចរាចរណ៍ ស្រាប់តែភ្លេចខ្លួនងាកមើលគេ ក៏ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរថយន្តខូចខាតផ្នែកខាងមុខផ្ទុះពោងចេញមកក្រៅ។

ករណីភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ ត្រង់ចំណុចខាងត្បូងសាលាបឋមសិក្សាទួលគោក តាមបណ្ដោយផ្លូវ២៨៩ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្កខាងលើម៉ាកFord Ranger ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ រដ្ឋ២៩ ២-១១១៨ បើកបរដោយបុរសម្នាក់រួមដំណើរជាមួយយុវជន២នាក់ទៀតតាមផ្លូវខាងលើក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុដោយសារតែផ្លូវកែងខាងលើនោះមានគ្រោះថ្នាក់ចរាចរណ៍គឺបុរសម្នាក់ជិះម៉ូតូដួលតែម្នាក់ឯងហើយត្រូវប្រជាជនឈររោមមើលជុំជិតទើបពេលដែលអ្នកបើកបរងាកមកមើលផ្លូវវិញក៏បុកនិងក្បាលនាគពុះចែកទ្រូងផ្លូវតែម្ដងបណ្ដាលឲ្យរថយន្តផ្ទុះពោងការពារសុវត្ថិភាពទាំងពីរចេញមកក្រៅតែសំណាងល្អមិនបង្កការគ្រោះថ្នាក់ដល់អ្នកបើកបរធ្ងន់ធ្ងរនោះទេ ដោយខូចខាតរថយន្តយ៉ាងដំណំ។ ភ្លាមៗនោះជនរងគ្រោះដែលជាយុវជន២នាក់នោះដែលរងរបួសស្រាលនោះត្រូវបានអ្នកស្គាល់ដឹកតាមរ៉ឺម៉កកង់បីបញ្ជូនយកទៅព្យាបាលនៅគ្លីនិកឯកជនដែលនៅជិតនោះ ចំណែកឯអ្នកបើកបរវិញនោះគ្រាន់តែឈឺខ្លួនបន្តិចបន្តួច។

បើតាមសម្ដីរបស់ម្ចាស់រថយន្តបង្កវិញបានប្រាប់ឲ្យដឹងថា ដោយសារតែមកដល់ផ្លូវខាងលើជាចំណុចផ្លូវស្តុបហើយក្រោយពីរថយន្តរបស់គាត់ឈប់រងចាំស្តុបរួចរាល់ហើយនោះគាត់បានងាកមើលឆ្វេងស្ដាំមុននិងគាត់បើករថយន្តទៅមុខស្រាប់តែពេលនោះគាត់មើលមិនឃើញក្បាលនាគពុះចែកទ្រូងផ្លូវដែលដាក់ជិតស្តុបពេកនោះទើបពេលរូបគាត់ជិះទៅមុខក៏ជ្រុលជាន់ហ្គែរទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវតែម្ដង។

ក្រោយពេលកើតហេតុរថយន្តខាងលើត្រូវបានសមត្ថកិច្ចជំនាញចរាចរជើងគោកចុះធ្វើការវាស់វែងនិងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕ ស តារា

...

IMG_4238 IMG_4239

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print