ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុករបាំងថ្មការដ្ឋាន ដួលទៅលើថ្នល់ត្រូវរថយន្តមកកិនស្លាប់២នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសនារី២នាក់ជិះម៉ូតូឌុបគ្នាហើយជ្រុលចង្កូតទៅបុកនិងរបាំងថ្មកន្លែងការរដ្ឋានស្ថាបនាផ្លូវរបស់សាលារាជធានីភ្នំពេញដែលកំពុងសាងសង់ស្ពានអាកាសបណ្តាលឲ្យដួលទៅលើថ្នល់ត្រូវរថយន្តកុងតឺន័រ មកកិនបន្ថែមស្លាប់ទាំង២នាក់យ៉ាងអានោចអាធ័ម។

ករណីនេះកើតឡើងកាលពីវេលាម៉ោងជាង៤ទៀបភ្លឺថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ មុខវត្តជម្ពូវ័ន ភូមិជម្ពូវ័ន ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាកMSX ពាក់ស្លាកលេខភ្នំពេញ1FW-5829  បើកបរដោយ បុរសម្នាក់និងស្ដ្រីម្នាក់ក្នុងល្បឿនលឿនតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុក៏បានបុក ជាមួយឃឿនពុះចែកទ្រូងផ្លូវដែលធ្វើឲ្យពួកគេហោះផ្លោងមកកណ្ដាលផ្លូវ ភ្លាមនោះដែរក៏មានរថយន្តកុងតឺន័រម៉ាកប៊ីតស៊ុយប៊ីស៊ី ពាក់ស្លាកលេខ3B-5187 បើកមកពីកើតទៅលិចកិនជនរងគ្រោះទាំង២ចេញខួរស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែងនិងយកវត្ថុតាងទាំងពីរទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ
 រីឯសពសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ សុខាសែនជ័យ

image1 image3 image2

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print