ខេត្តប៉ៃលិន ៖ មនុស្សចាស់ ក្មេងចំនួន៦នាក់ ទាំងកូនក្មេងម្នាក់ ត្រូវបានសមត្តកិច្ចនគរបាលនៃស្នងការខេត្តប៉ៃលិន បានសហការជាមួយប៉ុស្តិ៍ឃុំស្ទឹងកាច់ បានចុះបង្ក្រាបអ្នកលេងបៀរកំបិុកកំប៉ុក មួយកន្លែង នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ករណីចុះបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង១៦និង១០នាទី ដោយក្រុមបង្ការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទនៃស្នងការដ្ឋាន នគរបាលខេត្តប៉ៃលិន បានចុះបង្ក្រាបល្បែងស៊ីសង (បៀរ) មួយកន្លែងនៅចំនុចដីថ្មី ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
សមត្ថកិច្ចបានឲ្យដឹងថា យោងគោលនយោបាយភូមិឃុំមានសុវត្ថិភាព៩ចំណុចរបស់រាជរដ្ឋាភិបាលនៅក្នុងចំណុចទី៥បានកំណត់ថាគ្មានការលែងល្បែងសីុសងគ្រប់ប្រភេទ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ជា ចាន់ឌិន ស្នងការនគរបាលខេត្ត ទទួលបញ្ជារផ្ទាល់ពីលោក អីុវ គឹមស៊ានស្នង ការរងទទួលបន្ទុកផែនព្រទក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារងថុល គឹមហ៊ឹងនិងដឹកនាំកម្លាំងដោយលោកវរសេនិយ៍ឯកឆម វ៉ាន់ធីប្រធានក្រុមបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទក្នុងខេត្តប៉ៃលិន ។
ជាលទ្ធផល ដកហូតបានបៀរមួយហ៊ូ មាន៥២សន្លឹក និងឃាត់ខ្លួនអ្នកលេងបៀរ៥ នាក់ ១-,ឈ្មោះ ផន ធា ភេទស្រី អាយុ 33ឆ្នាំ មុខរបរមេផ្ទះ ២-ឈ្មោះ ម៉ាក សា ភេទស្រី អាយុ 57ឆ្នាំ មុខរបរកសិករ ៣-,ឈ្មោះ កង នាង ភេទស្រី អាយុ 67ឆ្នាំ មុខរបរកសិករ ៤- ឈ្មោះ ប៊ុន សុខលីនដា ភេទស្រី អាយុ 29ឆ្នាំ មុខរបរនៅផ្ទះ ៥-,ឈ្មោះ សុខ វណ្ណី ភេទស្រី អាយុ 55ឆ្នាំ មុខរបរមេផ្ទះ ។ អ្នកទាំង៥នាក់នេះ រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនក្រោយពីការឃាត់ខ្លួនសាកសួរបំភ្លឺរួចមកអ្នកទាំងប្រាំនាក់បានសារភាពថាពួកខ្លួនពិតជាបានលែងយ៉ាងពិតប្រាកដមែន។បច្ចុប្បន្នក្រុមបង្ក្រាបបានធ្វើកិច្ចសន្យារាងចាលនិងធ្វើការអប់រំឲ្យពួកគាត់វិលត្រឡប់ទៅលំនៅឋានវិញ ៕ ស សារ៉េត