សមាគមកីឡាក្រសួងមហាផ្ទៃផ្តល់ថវិកាចំនួន២លានរៀលដល់គ្រូសារលោកស្រីណុល កន

ចែករំលែក៖

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៧ខែមករា ឆំ្នា២០១៧ លោក ម៉ក់ សំអុល អគ្គលេខា ធិការរងសមាគមកីឡាក្រសួងមហាផ្ទៃ និង ជាអនុប្រធាននាយកដ្ឋានកងអង្គរក្សបាន ដឹកនាំមន្ត្រីក្នុងសមាគមកីឡាក្រសួងមហាផ្ទៃនាំយកថវិកាចំនួន២លានរៀលប្រគល់ជូនដល់កូនស្រីទី៤របស់លោកស្រី ណុល កន ឈ្មោះ ខាន់ ចន្ទ្រា ដែលថវិកានេះគឺជាថវិការបស់កីឡាករកីឡាការិនីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃសមាគមកីឡាក្រសួង មហាផ្ទៃដើម្បីចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារអតីតកីឡាការិនីអត្តពលកម្មទស វត្សរ៍ឆ្នាំ១៩៦៥ ដែលធ្លាប់ដណ្តើមបាន មេដាយសរុបចំនួន៥គ្រឿង ក្នុងនោះមានមេដាយមាសនិងមេដាយសំរឹទ្ធិនៅភូមិភាគអាស៊ី ។

ក្នុងឱកាសនោះដែរ លោក ម៉ក់ សំអុល បានមានប្រសាសន៍ឲ្យដឹងថា លោកស្រី ណុល កន គឺជាវីរនារីឆ្នើម របស់កម្ពុជាក្នុងវិស័យកីឡាអត្តពលកម្មកាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៦៥ដោយធ្លាប់ដណ្តើមបាន មេដាយមាស និងមេដាយសំរឹទ្ធិលើវិញ្ញាសាចោលស្នរ និងចោលថាស ។

លោកបានបន្តទៀតថា ចំពោះថវិកាដែលសមាគមប្រគល់ជូនកូនស្រីរបស់អតីត កីឡាការិនី ណុល កន ដែលបានទទួល មរណភាពកាលពីថ្ងៃទី២៩ខែធ្នូឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ មិនមែនមានន័យថា ចង់ បង្ហាញមុខមាត់នោះទេ ប៉ុន្តែជាការដឹងគុណចំពោះវីរភាពក្លាយដែលលោកស្រីណុល កន បានលះបង់កម្លាំងកាយចិត្តនិងពេលវេលាលេងកីឡាក្នុងន័យជួយលើកកិត្តិយស ប្រទេសជាតិ ។

លោកបានបញ្ជាក់ទៀតថា ទឹកចិត្ត បន្តិចបន្តួចនេះ គឺជាការចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រូសារសព និងបង្ហាញឲ្យ កីឡាករកីឡការិនីជំនាន់ក្រោយបានដឹងពីស្នាដៃរបស់លោកស្រីណុល កន ដែលជា វីរនារីជំនាន់ទសវត្សរ៍៦០និង៧០ដែលនាំឲ្យប្រទេសដៃទៃស្គាល់ពីកីឡាកម្ពុជា។ ម្យ៉ាង វិញទៀត ចង់ឲ្យមូលនិធិចែករំលែកនេះ បន្តជានិច្ចនិរន្តរ៍ដល់យុវជនជំនាន់ក្រោយៗទៀតរបស់កម្ពុជា ៕ សារីម

...

sarim

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print