អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ន មួយខ្នងធ្វើអំពីឈើ​អស់គ្មានសល់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖  មានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋបង្កអោយឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិនឹងសមត្ថកិច្ចមកជួយអន្តរាគមន៍ហេតុការណ៍នេះបង្ករឡើងដោយភ្លើងចង្គ្រានដុតដាំបាយកាលពីវេលាម៉ោង៣.៥៥នាទីល្ងាចថ្ងៃទី១៧ខែមករាឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិតាខិញ ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ បានប្រាប់អោយដឹងថា មុនពេលមានគ្រេាះអគ្គីភ័យឆាបឆេះចេញមានផ្សែងហុយចេញមកខ្មួរខ្មាញ់ចេញពីចង្គ្រានបាយ លុះមួយសន្ទុះក្រោយមកស្រាប់តែមានជាអណ្តាតភ្លើងឆាបឆេះឡើង ។ ភ្លាមៗនោះផងដែរប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គីភ័យ នៃអធិការស្រុក បានមកជួយអន្តរាគមន៍ចុះមក ទប់ស្កាត់ដែរតែអកុសល់រថយន្តអគ្គីភ័យមិនបានមកទាន់ពេលវេលានោះទេ ប៉ុន្តែទេាះជាយ៉ាងណាមិញ ដោយសារការឆេះនេះវាលឿនជាងរថយន្តពន្លត់អគ្គិភ័យទៅដល់ ទើបអគ្គិភ័យឆាប់ឆេះរងការខូចខាតអស់ទ្រព្យគ្មានសល់ សូមបញ្ជាក់ផងដែលមូលហេតុនៃគ្រោះអគ្គិភ័យនេះគឺដើមចេញមកពី ភ្លើងចង្គ្រានដាំបាយទុកចោលម្តាយរត់ទៅមើលកូនយំ រហូតមកដល់ថ្ងៃដដែលមោ៉ង៤និង៤៥នាទីបានរលត់អស់ក្រោយពីឆេះអស់ មិនបានប្រើប្រាស់រថយន្តតពន្លត់នោះទេព្រោះឆ្ងាយពីទីរួមស្រុកមកកន្លែងកើតហេតុ៩គីឡូឯណោះ។

លោកសៀន សុខុម អធិការស្តីទីបានឲ្យដឹងថាម្ចាស់ផ្ទះ ឈ្មោះឃឿន ពិសិត អាយុ២៤ឆ្នាំមុខរបរកសិកររស់នៅភូមិឃុំកើតហេតុខាងលើ អស់ទ្រព្យសម្បត្តិរួមមានលុយ ៣០០ដុល្លាស្រូវ១១ការ៉ុងនឹងសំភារ:ប្រើប្រាស់ទាំងស្រុង ៕ដោយ ៖ មាស សុផាត

...

IMG_0165 IMG_0166 IMG_0167 IMG_0168 IMG_0169

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print