លោករដ្ឋាភិបាល Polynesie របស់បា រាំងបានចុះកិច្ចព្រមព្រៀងសហការជាមួយ រមណីយដ្ឋានSeasteadingដើម្បីសាងសង់ទីក្រុងអណ្តែតទឹក ជាលើកដំបូងនៅលើពិភពលោក ។ តាមគម្រោងការសាងសង់នឹងចាប់ផ្តើមឡើងនៅក្នុងឆ្នាំ២០១៩។
រយៈពេល៥ឆ្នាំកន្លងមករមណីយដ្ឋានSeasteading បានបង្កើតក្រុមឯកទេស ដើម្បីស្រាវជ្រាវពីបញ្ហាផ្លូវច្បាប់ក៏ដូចជា ផលប៉ះពាល់នៃការសាងសង់ទីក្រុង អណ្តែតទឹកខាងលើថា តើប៉ះពាល់ដល់ សេដ្ឋកិច្ចនិងបរិស្ថានប៉ុនណ្ឌ?។ លោក Randolph Henckenអគ្គនាយករមណីយដ្ឋានSeasteadingបានបញ្ជាក់ថា ជាមួយ នឹងទីក្រុងអណ្តែតទឹកនឹងនាំមកនូវផលប្រយោជន៍ជាច្រើន លើវិស័យសេដ្ឋកិច្ចដល់ រដ្ឋាភិបាល។
រដ្ឋាភិបាលPolynesieស្ថិតក្នុងប្រទេសបារាំង បានចុះហត្ថលេខាលើកំណត់ហេតុ ជាមួយក្រុមហ៊ុន អាមេរិក ស្តីពីការបង្កើត សហគមន៍សេដ្ឋកិច្ច នៅខាងក្រៅប៉ាស៊ី ហ្វិក។ ក្រោយការចុះកំណត់ហេតុខាង លើភាគីទាំងពីរនឹងបើកការស្រាវជ្រាវពី ផលប៉ះពាល់ដល់សេដ្ឋកិច្ច និងបរិស្ថាន ពាក់ព័ន្ធទីក្រុងអណ្តែតទឹក។
ការសាងសង់នោះប្រឈមនឹងបញ្ហា ជាច្រើនក្នុងនោះគឺត្រូវស្វែងរកតំបន់ដែលមានកោះលិចទឹកដើម្បីធ្វើជាគ្រឹះសម្រាប់ សាងសង់។
រដ្ឋាភិបាលPolynesie ស្ថិតនៅក្នុងការគ្រប់គ្រងរបស់បារាំងដែលមាន១១៨ កោះ ស្ថិតនៅភាគខាងត្បូង ប៉ាស៊ីហ្វិក ហើយ អាចប្រឈមនឹងទឹកសមុទ្រកើនឡើងជន លិច។ ទាំងនោះហើយទើបបង្កើតគំនិត សាងសង់ទីក្រុងអណ្តែតទឹកឡើង ៕
ប្រែសម្រួល៖ ម៉ែវ សាធី