អឺរ៉ុបអាចប្រឈមនឹងការវាយប្រហារពីក្រុមហែកឃើររុស្ស៊ីពេលបោះឆ្នោត

ចែករំលែក៖

ក្រោយពេលដែលក្រុមហែកឃើររបស់រុស្ស៊ី ធ្វើបានសម្រេចនៅក្នុងការវាយប្រហារ ទៅលើប្រព័ន្ធបោះឆ្នោតរបស់អាមេរិក និងគណបក្សប្រជាធិបតេយ្យធ្វើឲ្យលទ្ធផលបោះឆ្នោតអាមេរិកប្រែក្រឡាសលើសពី ការស្មាន ហើយរុស្ស៊ីបានសម្រេចនូវគោលដៅឲ្យបុគ្គលដែលមានទស្សនៈស្និទ្ធរុស្សុី ឡើងកាន់តំណែងដឹកនាំអាមេរិក។

ក្រុមអ្នកឯកទេសបានបញ្ជាក់ថា បន្ទាប់ ពីអាមេរិក អឺរ៉ុប នឹងទទួលនូវលទ្ធផល មិនខុសពីអាមេរិកនោះឡើយ។ ទាំងនោះជាក្តីបារម្ភរបស់អ្នកនយោបាយអាមេរិក នៅពេលអនាគតអាមេរិកនឹងត្រូវបាត់បង់គ្រប់យ៉ាង ហើយរុស្ស៊ីជាអ្នកទទួលផល បើមិនមានវិធានការទប់ស្កាត់ទេនោះ។

នាពេលថ្មីៗនេះលោក Joe Biden បានប្រើប្រាស់សុន្ទរកថា ចុងក្រោយនៃ ភាពជាអនុប្រធានាធិបតីរបស់ខ្លួនចេញនូវសេចក្តីព្រមានមួយស្តីអំពីការគំរាមកំហែង ដែលរុស្ស៊ីបង្កឡើងចំពោះអឺរ៉ុប និងសហរដ្ឋ អាមេរិក។

ដោយការនិយាយ នៅក្នុងកម្មវិធីវេទិកាសេដ្ឋកិច្ចពិភពលោក នាទីក្រុង Davos លោក Biden បានលើកឡើងថា រុស្ស៊ីកំពុងស្ថិតនៅលើជួរមុខនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការរំលាយចោលនូវសហគមន៍ប្រជា ធិបតេយ្យ ដោយការប្រើគ្រប់មធ្យោបាយទាំងអស់ដែលខ្លួនមាន។

តាមការចុះផ្សាយរបស់ស៊ីអិនអិន អនុ ប្រធានាធិបតីរូបនេះបានប្រាប់ទស្សនិក ជនដែលជាអ្នកនយោបាយ និងមេដឹក នាំពាណិជ្ជកម្មថា គោលបំណងរបស់រុស្ស៊ីក្នុងការផ្តួលរំលំលោកសេរី គឺអាចឃើញ ឡើងយ៉ាងច្បាស់ ហើយ លោកបានព្រមាន ថា រុស្ស៊ីនឹងប្រើប្រាស់ការឃោសនា អន ឡាញ និងការវាយប្រហារតាមអុីនធើណេត ដើម្បីជះឥទ្ធិពលដល់ការបោះឆ្នោតនៅ អឺរ៉ុប៕

putin

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print