លោក​ រិទ្ធហៅហួរ​ មេឆ្នោត​ មេភ្នាល់បាល់ល្បីពេញខេត្តសៀមរាប​ យាយលុយ​ មេឆ្នោតយ៉ាងធំនៅក្រោយសណ្ឋាគារវ៉ាសុីនតោន

ចែករំលែក៖

ភ្នំពេញ៖ បនល្បែងស៊ីសងខុសច្បាប់នៅតែបន្តកើតមានយ៉ាងគគ្រឹកគគ្រេងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ដែលមុខសញ្ញាមេបនល្បែងទាំងនោះ គឺជាមនុស្សមុខដដែលៗ មានប្រវត្តិធ្លាប់ទំនាក់ទំនងល្អជាមួយសមត្ថកិច្ច អាជ្ញាធរដែនដីនេះជាដើម ។

នៅខាងក្រោយសណ្ឋាគារវ៉ាស៊ីនតោន ស្ថិតនៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា មានទីតាំងកត់កន្ទុយលេខ ប្រមូលពីកញ្ច្រែងកត់កន្ទុយលេខធ្វើសកម្មភាពល្មើសច្បាប់យ៉ាងគឃ្លើនមកលើសមត្ថកិច្ច និងអាជ្ញាធរខណ្ឌជ្រោយចង្វា ហើយត្រូវគេដឹងថា មេឆ្នោតរូបនោះ ឈ្មោះ យាយលុយ ។ យាយលុយ សម្តីយកមេឃទ្រាប់គូថអង្គុយ អំនួតរបស់គាត់ ស្គាល់សមត្ថកិច្ច និងអាជ្ញាធរខណ្ឌច្បាស់លាស់ ប៉ុន្តែទីតាំងកន្ទុយលេខរបស់គាត់នៅតែដំណើរការយ៉ាងរលូន ។ ដោយឡែកនៅខេត្តសៀមរាបវិញ លោក រិទ្ធហៅ ហួរ បានបើកដំណើរការឆ្នោត និងភ្នាល់បាល់ ក្លាយជាមេក្លោងដ៏ធំជាងគេក្នុងរយៈពេលជិតកន្លះឆ្នាំនេះ ។ សូម្បីតែប្អូនគាត់ក៏ជាមេធំ ក្នុងការប្រមូលឆ្នោត និងកន្លែងភ្នាល់បាល់ ។ ប្អូនគាត់ពីមុនគាត់បានដំណើរការបនល្បែងស៊ីសងនេះ នៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ និងធ្លាប់យកឈ្មោះអ្នកធំនៅក្រសួងមហាផ្ទៃធ្វើជាបង្អែក ក្រោយមក អាចមានបញ្ហា ប៉ះពាល់កិត្តិយស អ្នកធំទាំងនោះ ។ ឥឡូវលោករិទ្ធ ហៅ ហ៊ុយ បានចេញមុខទៅបើកបនល្បែងនៅខេត្តសៀមរាប ។

គេគ្រប់គ្នាដឹងឮគ្រប់គ្នារួចមកហើយ ពិសេសសមត្ថកិច្ច និងអាជ្ញាធររដ្ឋបាលដែនដីពីបទបញ្ជាដ៏តឹងតែងរបស់សម្តេចក្រឡាហោម ស ខេង ជុំវិញការបង្ក្រាបបនល្បែងស៊ីសង ចុះហេតុអ្វី សមត្ថកិច្ច អាជ្ញាធរនៅទីនោះ មិនអើពើទុកឲ្យមេបនល្បែងនៅខាងក្រោយសណ្ឋាគារវ៉ាស៊ីនតោន និងនៅខេត្តសៀមរាបនេះដំណើរការបានដដែល? បនល្បែងស៊ីសង គឺជាប្រភពផ្តើមចេញឲ្យមានបទល្មើស អំពើលួចឆក់ប្លន់ បាញ់សម្លាប់ អំពើហិង្សាក្នុងគ្រួសារ ការវិនាសព្រាត់ព្រាស់នេះជាដើម ដូច្នេះ សមត្ថកិច្ច និងអាជ្ញាធរ គួរមានចេតនាលុបបំបាត់ ចៀសឲ្យផុតផងដែរ ពីការទទួលសំណែនក្នុងមុខរបរល្មើសច្បាប់ ៕

image

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print