កីឡាករ ស៊ឹម វណ្ណដេត ឈ្នះកៅអីវគ្គ៨នាក់ចុងក្រោយ

ចែករំលែក៖

ភ្នំពេញ៖ កីឡាករ ស៊ឹម វណ្ណដេត មក ពីក្លិបប្ញទ្ធីពោធិ៍សែនជ័យទទួលបានកៅអី វគ្គ៨នាក់ចុងក្រោយបន្ទាប់ពីវាយកីឡាកររឿន ឈី មកពីក្លិបគុហាព្រហ្មជ័យឲ្យបោះបង់ការប្រកួតក្នុងទឹកទី២ ខណៈដែល សុខ ចិន្តា មកពីក្លិបឃ្លាំងមឿងកីឡាបានត្រឹម យកឈ្នះពិន្ទុ ផាន ចំណាន មកពីក្លិបរាជសីហ៍រតនគិរីកាលពីល្ងាចថ្ងៃទី២១ ខែ មករាឆ្នាំ ២០១៧ នៅសង្វៀនប្រដាល់ទូរ ទស្សប៉ុស្តិ៍លេខ៥ ។

ការឈ្នះរបស់កីឡាករ ស៊ឹម វណ្ណដេត សម្រាប់វគ្គ១៦នាក់ឈានទៅប្រកួតនៅវគ្គ៨នាក់ចុងក្រោយនៃកម្មវិធីប្រកួតកំពូលជើងឯក NOCK UOT SERIE ប្រភេទទម្ងន់៦០ គីឡូក្រាមដែលមានសមាសភាពកីឡាករចូលរួម៣២នាក់នោះត្រូវបានអ្នករៀបចំ កម្មវិធីប្រកួតអះអាងថា ជាកីឡាករខ្លាំង សម្រាប់រង់ចាំគូប្រកួតដែលឆ្លងផុតវគ្គខាងលើដើម្បីប្រកួតប្រជែងគ្នាដណ្តើមយកកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រនាពេលខាងមុខដ៏ខ្លីនេះ ។

សម្រាប់សកម្មភាពប្រកួតរវាងកីឡាករ ស៊ឹម វណ្ណដេត នឹងកីឡាករ រឿង ឈី គេ មើលឃើញថា វណ្ណដេត មានប្រៀបក្នុងការ ប្រកួតតាំងពីវិនាទីដំបូងមកម្ល៉េះ ពីព្រោះការ វាយសន្ធាប់តទល់គ្នាទៅវិញទៅមកត្រូវ បានវណ្ណដេតប្រើកណ្តាប់ដៃវាយបានល្អ បណ្តាលឲ្យអាជ្ញាកណ្តាលរាប់ រឿង ឈី រហូត៣ដង ក្នុងចំណោម២ទឹកខាងលើ។ ដោយលោកអាជ្ញាកណ្តាលមើលឃើញនូវចំណុចទន់ជ្រាយរបស់កីឡាករ រឿង ឈី ទំនងមិនអាចទ្រាំនឹងទម្ងន់កណ្តាប់ដៃ វណ្ណដេត បានតទៅទៀតក៏សម្រេចបញ្ឈប់ការប្រកួតតែម្តង ។

ដោយឡែកការប្រកួតរវាងកីឡាករ សុខ ចិន្តា នឹងកីឡាករ ផាន ចំណាន គឺជា ការប្រកួតមួយដ៏ស្វិតស្វាញ និងជក់ចិត្ត សម្រាប់ទស្សនិកជនស្នេហាវិស័យកីឡាប្រដាល់ ពីព្រោះចាប់ផ្តើមពីទឹកដំបូងរហូតដល់ទឹកទី៥គ្មានវិនាទីណាដែលពួកគេមិនវាយសន្ធាប់ដាក់គ្នានោះទេ។ ប៉ុន្តែចំណុចសំខាន់ៗត្រូវបានគណៈកម្មការដាក់ពិន្ទុ កំណត់ថា កីឡាករ សុខ ចិន្តា ប្រើស្នៀត ជើងទាត់ចូលច្រើនទៅលើ ផាន ចំណានជាហេតុធ្វើឲ្យក្រុមអ្នកដាក់ពិន្ទុផ្តល់ពិន្ទុឲ្យកីឡាករចាស់វស្សា សុខ ចិន្តាឈ្នះ ផាន ចំណានដោយពិន្ទុក្នុងចំណោម៥ទឹកនោះ។

...

គួររំលឹកថា កីឡាករដែលឈ្នះពានរង្វាន់ កំពូលជើងឯក NOCK UOT SERIE ប្រភេទ ទម្ងន់៦០គីឡូក្រាមនឹងទទួលបានថវិកា ចំនួន៤ពាន់ដុល្លារផងដែរ ៕ សារីម
IMG_7249 IMG_7253 IMG_7261 IMG_7265

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print