អភិបាលរងខេត្តតាកែវថា ប្រធានមន្ទីរធម្មការខេត្តល្ងីល្ងើ

ចែករំលែក៖

ខេត្តតាកែវ លោក អ៊ុន វណ្ណា អភិបាលរងខេត្តតាកែវបានស្ដីបន្ទោសធ្ងន់ៗដល់លោក ជួង វ៉ាន់ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តតា កែវ ព្រមទាំងបានស្នើសុំលោកទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ជួយអប់រំទូន្មានប្រៀនប្រដៅលោក ប្រធានមន្ទីរធម្មការ និងសាសនាខេត្តតាកែវ ឲ្យចេះធ្វើការជាមួយអាជ្ញាធររដ្ឋបាលខេត្ត។

មូលហេតុនាំឲ្យមានការស្ដីបន្ទោសនេះ បានកើតមានឡើងបន្ទាប់ពីលោកប្រធានមន្ទីរធម្មការ និងសាសនាខេត្តតាកែវ បានរៀបចំ ការប្រឡងពុទ្ធិករបឋមភូមិនៅក្នុងខេត្តតាកែវ មិនដែលបានឆ្លងយោបល់ ឬពិភាក្សាជាមួយរដ្ឋបាលខេត្ត។ នេះបើតាមការបញ្ជាក់ របស់លោក អ៊ុន វណ្ណា នៅលើទំព័រហ្វេសប៊ុក របស់លោក។

អភិបាលរងខេត្តតាកែវលោក អ៊ុន វណ្ណា បានសសេរលើទំព័រហ្វេសប៊ុលថា «សូមឯកឧត្តមរដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ជួយប្រ ដៅ និងបង្រៀនប្រធានមន្ទីរធម្មការ និងសាសនាខេត្តតាកែវ ដែលឡើងតាមលុយឲ្យចេះធ្វើការជាមួយអាជ្ញាធររដ្ឋបាលដែនដីផង។ ធ្វើការរាល់ថ្ងៃភ្លីភ្លើចឹងៗ។ ប្រឡងព្រះសង្ឃក្នុងមួយខែនេះពីរដងហើយ គិតទាំងពេលហ្នឹងទៀត បែបបានឃុបឃិតស៊ីគ្រប់ បានស្ងាត់ អត់ឲ្យខេត្តដឹង»

លោក ជួង វ៉ាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តតាកែវ មិនអាចសុំការបំភ្លឺបានទេកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ដោយទូរស័ព្វរបស់លោកហៅចូលហើយមិនមានអ្នកទទួល។

សូមបញ្ជាក់ថា កន្លងមកលោក ជួង វ៉ាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តតាកែវ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយកោះហៅ បំភ្លឺម្ដងរួចមកហើយពាក់ព័ន្ធការចោទប្រកាន់ បានប្រព្រឹត្តអំពើពុករលួយ។ ម្យ៉ាងទៀត ក៏មានព្រះសង្ឈជាច្រើនអង្គ បានរិះគន់លោក ប្រធានមន្ទីរយ៉ាងចាស់ដៃផងដែរ ពាក់ព័ន្ធទៅនិងការតែងតាំងចៅអធិការវត្ត មួយចំនួនក្នុងខេត្តរហូតដល់ការតែតាំងខ្លះ មានការធ្វើបាតុកម្មពីសំណាក់ប្រជាពលរដ្ឋជើងវត្តថែមទៀតផង៕

...

PLAY

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print