កម្លាំងសមត្ថកិច្ចចម្រុះ ចុះអន្តរាគមន៍លើក្រុមហ៊ុនគីម ជ្រា លោកជា គួង មករារាំងរថយន្តដឹកសំរាមរបស់សាលាក្រុងបានលុង

ចែករំលែក៖

ខេត្តរតនគិរី ៖ បន្ទាប់ពីកម្លាំងសមត្ថកិច្ចនគរបាលខេត្ត នគរបាលក្រុងបានលុង និងកម្លាំងកងរាជអាវុធហត្ថក្រុងឃាត់ខ្លួនតៃកុងរថយន្តម្នាក់ និងរថយន្តបែនចំនួន៣គ្រឿងនាំទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២០ ខែ មករា ឆ្នាំ២០១៧ ពាក់ព័ន្ធករណីមានបំណង ចង់មករារាំងកម្លាំងអាជ្ញាធរ ខេត្តក្រុងដែលចុះទៅអន្តរាគមន៍បោសសម្អាតគំនរសំរាមចេញពីមុខផ្សារក្រុងបានលុងដែលបង្កឡើងដោយក្រុមហ៑ុនគីម ជ្រាដើម្បីដឹកសំរាមចេញទៅចាក់នៅទីលានចាក់សំរាមនោះមក ទល់ល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ ទាំងតៃកុងរថយន្ត និងរថយន្តទាំង៣គ្រឿង ត្រូវបានសមត្ថកិច្ចដោះលែងឲ្យមានសេរីភាព វិញហើយ ។

លោក ផែន ឌីណាស្នងការរង ទទួលបន្ទុក ផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យអ្នកសារព័ត៌មាន ដឹងនៅព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ថា តៃកុង រថយន្ត និងរថយន្តទាំង៣គ្រឿងរងការឃាត់ខ្លួនកាលពីយប់ថ្ងៃទី២០នោះត្រូវបានដោះលែងវិញហើយបន្ទាប់ពីគណ:កម្មកាចម្រុះ ដឹកនាំដោយលោក ញ៉ែម សំអឿន អភិបាល រងខេត្តនិងមានការសម្របសម្រួល ពីព្រះ រាជអាជ្ញាអមសាលាដំបូងផងដែរ ។

លោកស្នងការបន្តថា ជុំវិញនៃការដោះលែងទាំងមនុស្សនិងរថយន្ត គឺមានលក្ខខណ្ឌត្រឹមត្រូវច្បាស់លាស់ ដោយភាគី លោក ជា គួង តំណាងក្រុមហ៊ុន គីម ជ្រាធ្វើកិច្ច សន្យាបញ្ចប់កុំឲ្យមានរឿងដូច្នេះកើត ឡើងទៀត ។

ដោយឡែកនៅក្នុងព្រឹត្តិការណ៍នា រសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ ស្របពេលដែលក្រុមអាជ្ញា ធរ ខេត្ត ក្រុង កំពុងប្រតិបត្តិការបន្តបោសសម្អាតគំនរសំរាមដ៏ធំចេញឲ្យអស់ពីបរិវេណមុខផ្សារខាងជើងឆៀងខាងលិចចំណត រថយន្តតាមបណ្តាស្រុកទាំង៩ក៏ស្រាប់តែ លេចចេញនូវក្រុមអាជីវករប្រជាពលរដ្ឋនិង បងប្អូនជនជាតិដើមភាគតិចដែលលក់ដូរក្នុងផ្សារបានលុងព្រមទាំងអ្នករត់តាក់ស៊ី ម៉ូតូឌុបជាច្រើននាំគ្នា លើកបដាហើយ មានញ្ញត្តិនៅក្នុងដៃថែមទៀតផង សំណូម ពរយ៉ាងទទូចដល់លោកក្រុមប្រឹក្សាខេត្ត លោកអភិបាលនៃគណ:អភិបាលខេត្ត លោកអភិបាលក្រុង និងថ្នាក់ដឹកនាំក្នុងខេត្តរតនគិរី ។

តាមខ្លឹមសារនៃញ្ញាត្តិ គឺសូមបញ្ឈប់ លោក ជា គួង (ក្រុមហ៊ុនគីម ជ្រា) ក្នុង ការដឹកជញ្ជូន និងបោសសម្អាតសំរាមចេញ ពីក្នុងនិងក្រៅបរិវេណផ្សារ ។ល។ ដើម្បី បញ្ចៀសនូវផលប៉ះពាល់ធ្ងន់ធ្ងរដល់ការរក សុីលក់ដូររបស់ពួកគាត់ ជាពិសេសប៉ះពាល់ សុខភាពតែម្តង។
ការបោសសម្អាតសំរាមទាំងនៅក្នុងនិងក្រៅបរិវេណជុំវិញផ្សារសុំប្រគល់ទៅឲ្យផ្នែកវិនិយោគផ្សារ គឺក្រុមហ៊ុន ហេង ដារ៉ា ជាអ្នកទទួលខុសត្រូវវិញដែលនៅក្នុងញ្ញាត្តិប្រជាពលរដ្ឋបានផ្តិតមេដៃមានចំនួន១៥០នាក់ផង ៕ វុទ្ធ ឦសាន

...

IMG-20170122-WA0056 IMG-20170122-WA0058 IMG-20170122-WA0059 IMG-20170122-WA0060

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print