លោក ដូណាល់ ត្រាំ ពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអីុស្រាអែលស្តីពីការគំរាមកំហែងពីអុីរ៉ង់

ចែករំលែក៖

នាយករដ្ឋមន្ត្រីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីអីុស្រាអែល លោក ណេតាន់ យ៉ាហ៊ូ កាលពីថ្ងៃទី២២ ខែមករា បានជួបពិភាក្សាគ្នាស្តីអំពីការគំរាមកំហែងពីប្រទេសអុីរ៉ង់។

សារព័ត៌មានAFP បានផ្សាយថា សេតវិមានបានប្រកាសឲ្យដឹងថា ជំនួប ពិភាក្សារវាងមេដឹកនាំប្រទេសទាំង២តាមទូរស័ព្ទស្តីអំពីសន្តិភាពអុីស្រាអែល និង ប៉ាឡេស្ទីន ចាំបាច់ត្រូវតែមានការពិភាក្សាគ្នាដោយផ្ទាល់។

នៅក្នុងជំនួបពិភាក្សានោះ មេដឹកនាំ ទាំង២បានឯកភាពគ្នានឹងបន្តប្រឹក្សាគ្នាលើបញ្ហាសន្តិសុខនៅក្នុងតំបន់ ក្នុងនោះមានការទប់ទល់ពីការគំរាមកំហែងពីអីុរ៉ង់ផងដែរ។ សកម្មភាពទាំងនោះបានបង្ហាញឲ្យឃើញថា អាមេរិកមានគោលនយោបាយ តឹងតែងជាមួយអីុរ៉ង់ ជាងពេលលោក អូបាម៉ា កាន់អំណាច។

ប៉ុន្តែនៅក្នុងការសន្ទនាតាមទូរស័ព្ទ មេដឹកនាំទាំង២មិនបានលើកឡើងពីការ ផ្លាស់ប្តូរស្ថានទូតអាមេរិកនៅអីុស្រាអែលពីទីក្រុង Tel Aviv ទៅកាន់ Jerusalem នោះទេ។ ប្រសិនបើមានការផ្លាស់ប្តូរស្ថានទូតនោះគឺដើរផ្ទុយទៅនឹងច្បាប់អន្តរជាតិដោយភាគច្រើនសហគមន៍អន្តរជាតិមិន ទទួលស្គាល់តំបន់ Jerusalem ជារបស់ អីុស្រាអែលឡើយ។

ប្រធានាធិបតី ប៉ាឡេស្ទីន លោក ម៉ាមូដ អាប៉ាស ធ្លាប់បានព្រមានថា ការប្តូរស្ថានទូតអាមេរិក គឺជាការបំផ្លាញ ដល់សន្តិភាពនៅតំបន់មជ្ឈិមបូព៌ា។ អង្គការសហប្រជាជាតិ និងសហគមន៍អឺរ៉ុប ក៏បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីសកម្ម ភាពខាងលើរបស់អាមេរិក និងអីុស្រាអែល ដែរ។

ជាមួយគ្នានោះមេដឹកនាំអាមេរិកបាន អញ្ជើញមេដឹកនាំអីុស្រាអែលមកបំពេញ ទស្សនកិច្ចនៅសហរដ្ឋអាមេរិកនាពេលដ៏ខ្លីខាងមុខ៕

trump trump

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print