ភ្នំពេញ៖ ក្រុមកីឡាករបាល់ទាត់All Star កម្ពុជានឹងប្រកួតដើម្បីស្វែងរកមូល និធិជូនដល់មន្ទីរពេទ្យគន្ធបុប្ផាស្របពេលកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ Soccer League២០១៧ ប្រកួតនា រសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ នៅ ពហុកីឡដ្ឋានជាតិអូឡាំពិក ។
លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈ កម្មការរៀបចំព្រឹត្តិការណ៍ទាំង២ខាងលើបានឲ្យដឹងថា គោលបំណងសំខាន់នៃការ ប្រកួតនេះគ្មានអ្វីក្រៅតែពីជំរុញឲ្យយុវជន របស់យើងចូលរួមលេងកីឡាឲ្យបានច្រើននិងចៀសឆ្ងាយពីគ្រឿងញៀន។ ជាងនេះ ទៀតកម្មវិធីប្រកួតបាល់ទាត់រវាងក្រុមAll Star ក្នុងស្រុកនាថ្ងៃទី២៦ខែមករានេះដើម្បីស្វែងរកមូលនិធិជូនដល់មន្ទីរពេទ្យគន្ធ បុប្ផាបើទោះបីតិចក្តីច្រើនក្តីនេះជាការរួម ចំណែកការងារក្នុងសង្គម ។
លោកបានបញ្ជាក់ថា សម្រាប់ការប្រកួត បាល់ទាត់ក្រុម All Star អមពាន Soccer League នេះដែរយើងបានអញ្ជើញតារា សម្តែងល្បីៗជាច្រើនដូចជា នាយក្រឹម លោក ពែកមី លោកហ្សូណូ និងកីឡាករ ជម្រើសល្បីៗរបស់ព្រះរាជាណាចក្រកម្ពុជា មានដូចជាកីឡាករ ចាន់ វឌ្ឍនាកា ប្រាក់ មុនីឧត្តម និងកីឡាករជម្រើសជាតិជាច្រើននាក់ផ្សេងទៀតមកចូលរួមផងដែរ ។
លោកបានបញ្ជាក់បន្ថែមថា ចំពោះសេវា លក់សំបុត្រក្នុងព្រឹត្តិការណ៍ប្រកួតបាល់ ទាត់ក្រុមAll Starនេះ មិនមែនស្វែងរកផល ចំណេញអ្វីទេ ហើយថវិកាទាំងនេះបានមក តិចតួច។ ចំណែកឯសំបុត្រក៏លក់ជិតអស់ ដែរគឺប្រមាណជា៧០ទៅ៨០ភាគរយ ហើយ ។
ជាមួយគ្នានោះលោក ហ៊ុន ម៉ានី ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជាបានមាន ប្រសាសន៍ថា នេះជាឆ្នាំទី៤ហើយដែល សហភាពសហព័ន្ធយុវជនកម្ពុជារៀបចំការ ប្រកួតបាល់ទាត់ពានរង្វាន់ Soccer League ចំពោះគោលបំណងគ្មានអ្វីក្រៅពីចង់ឲ្យ យុវជនដែលមិនមានលទ្ធភាពចូលរួមលេងក្នុងក្រុមជម្រើសជាតិឬក៏ក្លិបធំណាមួយ ក្នុងវិស័យកីឡាបាល់ទាត់ផ្តល់ជូនពួកគាត់បានបញ្ចេញនូវសមត្ថភាពដោយស្មើមុខស្មើ មាត់ ស្មើភាពគ្នា ដោយមិនមែនសមាស ភាពកីឡាករអាជីពណាម្នាក់ចូលរួមលេងនោះទេសម្រាប់ពានរង្វាន់បាល់ទាត់ Soccer League ។
លោកបានបន្តថា ចំពោះការចូលរួម របស់បងប្អូនក្រុមសិល្បៈ ក្រុមកីឡាករ ជម្រើសជាតិ ក្រុមសម្តែង និងទស្សនិកជនគឺជាការចូលរួមក្នុងស្មារតីដោយស្ម័គ្រចិត្ត ស្មារតីស្រលាញ់កីឡាទាំងអស់នេះជាការចូលរួមលើកស្ទួយវិស័យកីឡារបស់ព្រះ រាជាណាចក្រកម្ពុជារបស់យើង។ លោក បន្ថែមថា សម្រាប់ថវិកា២.០០០រៀលមិន ច្រើនទេ ប៉ុន្តែយើងចង់បញ្ជាក់និងជូនសារ ដល់យុវជន យុវនារីរបស់យើងមិនថា កីឡា បាល់ទាត់ មិនថាល្ខោនខោល ឬក៏វប្បធម៌ របស់យើងទេគឺជាការគាំទ្រនិងលើកទឹក ចិត្តដល់ពួកគាត់ ៕ សារីម