មនុស្ស៤នាក់ត្រូវនគរបាលចាប់ខ្លួនពាក់ព័ន្ធករណីជួញដូរថ្នាំញៀននៅក្រុងបានលុង

ចែករំលែក៖

ខេត្តរតនគិរី៖ នគរបាលការីយាល័យជំនាញ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង ចុះបង្ក្រាបករណីជួញដូរថ្នាំញៀន២កន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៤នាក់ពាក់ព័ន្ធករណីជួញដូរថ្នាំញៀន នៅវេលាម៉ោង៥នឹង១១ នាទីល្ងាច ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្ទះជួលបន្ទប់លេខ២០ ស្ថិតនៅភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។

អធិការដ្ឋាននគរបាលក្រុងបានលុងបានឲ្យដឹងថា យោងតាមចម្លើយសារភាព សមត្ថកិច្ចបានស្រាវជ្រាវបន្តទៅឆែកឆេរលំនៅដ្ឋានមួយកន្លែងទៀតស្ថិតនៅភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ដោយដឹកនាំសម្របសម្រួល លោកជា សុភ័ក្ត្រ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត។

ប្រភពបន្តថា ជនសង្ស័យប្រុសស្រីរួមមាន៖ ទី១- ឈ្មោះ គង់ សុផល ភេទស្រី ហៅក្រៅស្រីអូន អាយុ២៣ ឆ្នាំជនជាតិខ្មែរ ទី២- ឈ្មោ ផន សុជាតិ ភេទប្រុស អាយុ១៩ ឆ្នាំជនជាតិខ្មែរ ទី៣- ឈ្មោះ ស៊ិន ធិនណាកន ភេទប្រុស អាយុ២៣ ឆ្នាំជនជាតិខ្មែរ ទី៤- ឈ្មោះ សុខ នា ភេទស្រី អាយុ១៤ ឆ្នាំជនជាតិខ្មែរ ។

វត្ថុតាងដែលដកហូតបានរួមមាន ម្សៅក្រាមពណ៌ស សង្សយ័ជាសារធាតុញៀនចំនួន៧ថង់ធំ និង២ថង់តូច សរុបទម្ងន់១៩.៥៥ ក្រាម ប្រភេទwy ពណ៌ក្បឿង២គ្រាប់ ទម្ងន់ ០.៣៥ ក្រាម រថយន្តកាមរីពណ៌ខ្មៅ១គ្រឿង ម៉ូតូ៣គ្រឿង លុយខ្មែរ 600000.រៀល ដុល្លា៥ដុល្លារ ជញ្ជីងថ្លឹង១ដាវសាមូរៃ១ អត្តសញ្ញាណប័ណ្ណ១ កាបូបលុយ១ថង់សំរាប់ច្រកថ្នាំញៀនមួយចំនួនផងដែរ នឹងឧបករណ៌សម្រាប់សេពថ្នាំញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងបានលុងនឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនិតិវិធីច្បាប់ ៕ វុទ្ធឦសាន

...

IMG-20170201-WA0009 IMG-20170201-WA0008

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print