ក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ត្រូវនគរបាលឃាត់ខ្លួន ពីបទជួញដូរសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោងប្រហែល ១៦និង៣០នាទីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានធ្វើឃាត់ខ្លួនជនសង្ស័យម្នាក់ជាអនីតិជន ជាក់ស្ដែងពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចប្លុករោងចក្រឆ្នាំង ផ្លូវរថភ្លើង ក្រុមទី១០៧ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ ឈ្មោះធី សុខចេង ហៅចេង ភេទប្រុស អាយុ១០ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះ ភូមិសំបុកចាប សង្កាត់ដើមរកា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទីកន្លែងកំណើត សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកមាន ក្រាមពណ៌សថ្លា ចំនួន៧កញ្ចប់តូច (សង្ស័យជាគ្រឿងញៀន ម៉ាទឹកកក ), ទូរស័ព្ទដៃ១គ្រឿងម៉ាក iPhone4, លុយខ្មែរចំនួន៣៣០០០រៀល ។

បច្ចុប្បន្នជនសង្ស័យជាអនីតិជន ដោយមានការសម្របសម្រួលពីលោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីបានបញ្ជូនទៅមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញដើម្បីគ្រប់គ្រង់បន្ត ៕ ស តារា

...

IMG_4927 IMG_4926 IMG_4928

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print