ឃាត់ខ្លួនជនសង្ស័យម្នាក់គាស់ផ្ទះយកម៉ូតូអស់៣គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោងប្រហែល៣រំលងអធ្រាត្រថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី៣ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្ដែងពីបទលួចមានស្ថានទម្ងន់ទោស ដោយគាស់ទម្លុះទម្លាយ (គាស់ផ្ទះយកម៉ូតូ) ប្រព្រឹត្តនៅចំណុចផ្ទះលេខ៥៣DEo ផ្លូវលេខ១២២ ក្រុមទី៣៦ ភូមិ ៩ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ម៉ែន ផានិត ហៅជា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខ៩ ផ្លូវរថភ្លើង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានស្រុកកំណើតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

វត្ថុតាងចាប់យកមាន: ម៉ូតូមួយគ្រឿងម៉ាក Suzuki let ពណ៌ស អត់ស្លាកលេខ ចាប់យកពីឈ្មោះ ម៉ែន ផានិត ( ជាម៉ូតូរបស់ជនរងគ្រោះឈ្មោះ វ៉ាន់ ស្រីនាង បានធ្វើការប្រគល់ឲ្យជនរងគ្រោះវិញ ) ។ ជនរងគ្រោះចំនួន៣នាក់ ទី១-ឈ្មោះ វ៉ាន់ ស្រីនាង ភេទស្រី អាយុ២០ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅផ្ទះជួលលេខ៥៣ DE2 ផ្លូវ១២២ ក្រុម៣៦ ភូមិ៩ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។ ទី២-ឈ្មោះ អ៊ុំ វណ្ណរដ្ឋា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរលក់កាម៉េរ៉ាសុវត្ថិភាព ស្នាក់នៅផ្ទះជួលលេខ៥៣DE2 ផ្លូវ១២២ ក្រុមទី៣៦ ភូមិ៩ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក  ។ ទី៣-ឈ្មោះ ជា សុជាតិ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់គ្រឿងអេឡិចត្រូនិច ស្នាក់នៅផ្ទះជួលលេខ៥៣DE2 ផ្លូវ១២២ ក្រុមទី៣៦ ភូមិ៩ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។ សម្ភារបាត់បង់មាន៖ ទី១.ម៉ូតូមួយគ្រឿងម៉ាក Suzuki let ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1CU-0011 ( ជាម៉ូតូជនរងគ្រោះ ជា សុជាតិ ) ទី២.ម៉ូតូម៉ាក Suzuki Smash សេ១១០ ពណ៌ក្រហម-ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CY-6795 (ជាម៉ូតូជនរងគ្រោះ អ៊ុំ វណ្ណរដ្ឋា ) ។

មុនពេលកើតហេតុជនរងគ្រោះ ទាំង៣នាក់បានចេញពីធ្វើការហើយបានយកម៉ូតូខាងលើមកចតទុកនៅខាងក្រោមផ្ទះលេខ៥៣DEo ហើយបានចាក់សោរកម៉ូតូត្រឹមត្រូវ រួចឡើងទៅលើផ្ទះជាន់ទី២ សម្រាករហូតដល់ម៉ោងប្រហែល៣រំលងអធ្រាត្រ ស្រាប់តែជនសង្ស័យឈ្មោះ ម៉ែន ផានិត រួមទាំងបក្ខពួកបានធ្វើសកម្មភាពលួចគាស់ផ្ទះយកម៉ូតូចំនួន៣គ្រឿង ហើយគេចខ្លួន ក៏ត្រូវកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី៣ ធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ជាក់ស្ដែងឈ្មោះ ម៉ែន ផានិត រួមទាំងចាប់យកវត្ថុតាងម៉ូតូបាន១គ្រឿងម៉ាក Suzuki let ជាម៉ូតូរបស់ជនរងគ្រោះឈ្មោះ វ៉ាន់ ស្រីនាង មកកាន់ទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣ តែម្ដង ចំណែកបក្ខពួកបានយកម៉ូតូ២គ្រឿងរបស់ជនរងគ្រោះគេចខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ ៕ ស តារា

...

IMG_4924 IMG_4923

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print