នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ចោទពីបទចែកចាយថ្នាំញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខធ្វើការឃាត់ខ្លួនដោយចោទពីបទចែកចាយថ្នាំញៀន កាលពីវេលាម៉ោង៣និង៣៥នាទីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្លូវបេតុង ភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

ជនសង្ស័យមានឈ្មោះ លី លឹមសេង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខនិង មានស្រុកកំណើតនៅភូមិកំពង់ឫស្សី ឃុំជីរោត៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។

សមត្ថកិច្ចបានប្រាប់ថា មុនឃាត់ខ្លួនជនសង្ស័យខាងលើគឺកម្លាំងសមត្ថកិច្ចបានប្រើជំនាញស្ទូចនិងអូសទាញខណៈនោះជនសង្ស័យជិះម៉ូតូ១គ្រឿងម៉ាកស្មាក់រីវូ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម1D-2464 មកតាមការណាត់ពេលនោះជនសង្ស័យបានឃើញសមត្ថកិច្ចក៏ជិះម៉ូតូរត់និងបោះថ្នាំញៀនចោលពេលឃើញដូចនោះសមត្ថកិច្ចបានដេញតាមពីក្រោយនិងចាប់ឃាត់ខ្លួនជនខាងលើបាន ប៉ុន្តែថ្នាំញៀនមិនត្រូវបានរកឃើញឡើយប៉ុន្តែសមត្ថកិច្ចបានយកមកធ្វើតេស្តទៅលើទឹកនោមឃើញថាមានផ្ទុកនូវសារធាតុញៀនក៏ឃាត់ខ្លួនតែម្តង។

សមត្ថកិច្ចបានប្រាប់ទៀតថា លុះល្ងាចថ្ងៃដដែលបាននាំជនសង្ស័យខាងលើមកឆែកឆេរបន្ទប់ជួលនៅភូមិដំណាក់សង្កាត់ភ្នំពេញថ្មីជាលិទ្ធផលមិនមានរកឃើញអ្វីឡើយ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីធ្វើការសាកសួរបន្តនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕ តុង សីហា

...

tong (2) tong (1) tong (3) tong (2) tong (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print