នគរបាលឃាត់ខ្លួនក្មេងទំនើង២នាក់មានផ្ទុកសារធាតុញៀន

ចែករំលែក៖

ខេត្តរតនគិរី៖ នគរបាលក្រុងបានលុងឃាត់ខ្លួន ក្មេងទំនើង២នាក់កាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី៣១ ខែ មករា ឆ្នាំ២០១៧ នៅត្រង់ចំណុច ក្នុងបរិវេណសាលារៀន ឡាបានសៀក ស្ថិតក្នុងភូមិ អូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។

នគរបាលក្រុងបានលុងបានឲ្យដឹងថា ជនបង្កឈ្មោះ ប៉ូ រស្មី ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិ៤ សង្កាត់ កាចាញ ក្រុងបានលុង ខេត្តរតនគិរី (ជនបង្ក) ទី២- ជនបង្កឈ្មោះ បណ្ឌិត សាប៉ង់ ភេទ ប្រុស អាយុ១៨ ឆ្នាំជនជាតិខ្មែរ មានទីលំនៅ ភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី អ្នកទាំង២នាក់ធ្វើតេស្តទឹកនោមឃើញមានសារធាតុញៀន ។

បច្ចុប្បន្នជនបង្កទាំង២នាក់ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងបានលុងដើម្បីសួរនាំនិងដោះស្រាយតាមនីតិវិធីច្បាប់ ៕ វុទ្ធឦសាន

...

IMG-20170201-WA0013

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print