ស្រីលង្កាដាក់ពង្រាយកងកម្លាំងច្រើនម៉ឺននាក់ការពារការបោះឆ្នោត

ចែករំលែក៖

កាលពីថ្ងៃទី១៦ ខែសីហា ប្រទេសស្រីលង្កាបានដាក់ពង្រាយកងកម្លាំងប៉ូលិសជាច្រើនម៉ឺននាក់ដើម្បីពង្រឹងសន្តិសុខក្នុងឱកាសថ្ងៃបោះឆ្នោតសាកល បន្ទាប់ពីយុទ្ធនាការឃោសនាបោះឆ្នោតនាពេលកន្លងមកជួបនូវអំពើហិង្សាបណ្តាលឲ្យបាត់បង់ជីវិតមនុស្ស៤នាក់រួចមកនោះ ។

IMG_3945.JPG

ស្នងការប៉ូលិស លោក N.K. Illangakoon បានអះអាងថា មន្ត្រីប៉ូលិស៦៣.០០០នាក់ត្រូវដាក់ពង្រាយនៅទូទាំងប្រទេសដើម្បីយាមកាមការពារសន្តិសុខនៅតាមស្ថានីយបោះឆ្នោត និងទីតាំងរាប់សន្លឹកឆ្នោតដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ ។ ជាមួយគ្នានេះ កងកម្លាំងឈុតប៉ារ៉ា និងកងកុម្មង់ដូទាំងអស់ស្ថិតនៅក្នុងកម្រិតប្រុងជើងការខ្ពស់ដើម្បីដោះស្រាយភ្លាមៗ ប្រសិនបើមានហេតុការណ៍ណាមួយកើតឡើង ។

លោក Illangakoon បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា យើងត្រូវតែបន្ថែមវិធានការទៀតដើម្បីធានាថា ការបោះឆ្នោតប្រព្រឹត្តទៅដោយសន្តិវិធី និងគ្មានគ្រោះថ្នាក់កើតឡើងនៅមុន និងអំឡុងពេលបោះឆ្នោតផងដែរ ។

កាលពីសប្តាហ៍មុននេះ មនុស្ស២នាក់បានស្លាប់ និងជាង១០នាក់ផ្សេងទៀតរងរបួស ខណៈដែលខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបើកការបាញ់រះទៅលើការជួបជុំរបស់គណបក្សជាតិនិយម UNP នៅកណ្តាលទីក្រុង កូឡុំបូ នោះ ។

ស្នងការប៉ូលិសរូបនេះអះអាងថា មនុស្សច្រើនត្រូវនាក់ត្រូវចាប់ខ្លួន ។ ចំណែកមនុស្ស២នាក់ផ្សេងទៀតបានស្លាប់ផងដែរនៅក្នុងហេតុការណ៍បាញ់ប្រហារដាច់ដោយឡែកផ្សេងគ្នាអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេលពេញ១ខែ ។ ទោះបីបែបណា អំពើហិង្សាកើតឡើងអំឡុងពេលបោះឆ្នោតរហូតបណ្តាលឲ្យស្លាប់ទាំងនេះ ក្រុមអ្នកសង្កេតការអះអាងថា នៅមានតិចតួចនៅឡើយ បើប្រៀបធៀបការបោះឆ្នោតលើកមុនៗកន្លងទៅ២ទសវត្សរ៍មកនេះ។

អតីតបុរសខ្លាមង Mahinda Rajapakse កំពុងតែស្វះស្វែងរកតំណែងនាយករដ្ឋមន្ត្រីរបស់លោកមកវិញ បន្ទាប់ពីការចាញ់ឆ្នោតក្នុងការបោះឆ្នោតប្រធានាធិបតីប្រព្រឹត្តឡើងកាលពីខែមករា ឆ្នាំ២០១៥ដែលមិនធ្លាប់នឹកស្មានដល់នោះ ។ លោក Mahinda Rajapakse ទទួលបានសំឡេងគាំទ្រតិចជាងលោក Maithripala Sirisena ។

អ្នកសង្កេតការជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះការទទួលជ័យជម្នះរបស់លោក Maithripala Sirisena ទៅលើលោក Mahinda Rajapakse ដែលជាបុគ្គលកាន់អំណាចនៅស្រីលង្កាអស់រយពេលជិតមួយទសវត្សរ៍ និងជាអ្នកប្រយុទ្ធយ៉ាងខ្លាំងក្លាជាមួយក្រុមឧទ្ទាមខ្លាទមិឡក្នុងឆ្នាំ២០០៩ ៕

...

 ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print