លោកស្រី ស ស៊ីណា​ នាំយកអំណោយទៅចែកជូនដល់សិក្សានុសិស្សជាង៤០០នាក់នៅសាលា បឋមសិក្សាទួលសំបូរ

ចែករំលែក៖

ភ្នំពេញ៖ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥​ នៅក្នុងសាលាបឋមសិក្សា​ទួលសំបូរ​ សង្កាត់ព្រៃវែង​ ខណ្ឌដង្កោបានធ្វើពិធីសំណេះសំណាល និងចែកសៀវភៅសិក្សាដល់ សិក្សនុសិស្សជាង៤០០នាក់ ដែលទទួលបានការអញ្ជើញចូលរួមពីលោកស្រី ស ស៊ីណា និងលោកស្រី កែ សួនសុភី ព្រមទាំងលោកស្រី គឹម ញឹប និងលោក ចេង មុនីរ៉ា អភិបាលរងខណ្ឌដង្កោ និងលោក គង់ សំអុល ចៅសង្កាត់ព្រៃវែងផងដែរ ។


​ចៅសង្កាត់ព្រៃវែងលោក គង់ សំអុល​ បានប្រាប់ឲ្យដឹងថា នៅព្រឹកថ្ងៃនេះលោកស្រី ស ស៊ីណា និងលោកស្រី កែ សួនសុភី បានអញ្ជើញមកសាលាបឋមសិក្សាទួលសំបូរដោយពាំនាំ នូវអំណោយមានសៀវភៅសិក្សា និងសម្ភារសិក្សាមួយចំនួនមាន ខ្មៅដៃ និងប៊ិចមកចែកជូនឲ្យ សិស្សតូចៗដែលមានជីវភាពខ្វះខាតរួមនិងថវិកា២០០០រៀលផងដែរ ។

លោកបន្ត សិស្សកុមារ តូចៗដែលកំពុងសិក្សានៅសាលានេះភាគច្រើនមកពីសមាគមន៍ទួលសំបូរ ហើយពួកគេរស់នៅ ក្នុងជីវភាពខ្វះខាតបំផុត រៀនមិនបានដិតដល់ព្រោះតែជីវភាព​ ។

លោកបានឲ្យដឹងទៀតថា ក្នុង នាមលោកជាអាជ្ញាធរសង្កាត់សូមសម្តែងនូវអំណរគុណដល់សប្បុរសជន ជាពិសេសនៅថ្ងៃនេះ អរគុណចំពោះលោកស្រី ស ស៊ីណា និងលោកស្រីកែ សួនសុភី ដែលបានអញ្ជើញមកនិងនាំ យកសម្ភារសិក្សាចែកជូនដល់សិស្សតូចៗ ដែលកំពុងសិក្សានៅទីនេះ។ ក្នុងនោះលោកស្រីក៏ បានឧបត្ថម្ភនូវថវិកា៦០០ដុល្លា ដើម្បីជុសជុលដងទង់ជាតិនិងសួនច្បារផងដែរ ។

​អ្នកគ្រូម្នាក់បានប្រាប់ឲ្យដឹងដែរថា សិស្សដែលកំពុងសិក្សានៅទីនេះភាគច្រើនប្រឈម មុខនិងជីវភាពខ្សត់ខ្សោយបំផុតមកសហគមន័ទួលសំបូរ ជាពិសេសសិស្សខ្លះមានផ្ទុកមេរោគ អេដស៍ដែលកំព្រា។ អ្នកគ្រូដដែលបន្តថា ជូនកាលពីសិស្សកំពុងរៀនគឺម្តាយគេមកសុំកូនចេញ ពីរៀនភ្លាមទៅដើររើសអេតចាយរហូតដល់យប់ ។ ពេលកំពុងរៀនសិស្សនោះងងុយដេករៀន មិនបាន ពេលសួរទៅគេប្រាប់ថាគេដើររើសអេតចាយរហូតយប់អាធ្រាត្រទើបចូលផ្ទះ នេះជា បញ្ហា៕

...

ដោយ៖ តាឡឹម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print