រថយន្តកូរ៉េបើកបុកម៉ូតូZoomer-Xពីក្រោយបណ្តាលឲ្យស្លាប់ម្នាក់និងម្នាក់ទៀតរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់បានស្លាប់នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័មនិងម្នាក់ទៀតរងរបសធ្ងន់ខណៈជិះម៉ូតូចេញពីផ្ទះទៅយកប្អូននៅសាលាហើយត្រូវរថយន្តកូរ៉េបើកបុកពីក្រោយបណ្តាលដួលរួចកិនពីលើ កាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចមុខក្រុមហ៊ុនហុងដា តាមបណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះដែលស្លាប់ឈ្មោះរិន សារ៉ារ៉ូឌី ភេទស្រី អាយុ១៧ឆ្នាំ មានស្រុកកំណើតនៅភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកអ្នករបួសនៅមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញនារី២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកZoomer-X ពណ៌ខ្មៅលាយស ពាក់ស្លាកលេខភ្នំពេញ1FS-9601 ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីលិចទៅកើតពីមុខរថយន្តកូរ៉េខណៈមកដល់ចំណុចកើតហេតុរថយន្តបង្កដែលមិនចាំស្លាកលេខបានបុកពីក្រោយហើយកិនពីលើបណ្តាលឲ្យយនារីម្នាក់ស្លាប់នៅកន្លែងកើតហេតុនិងម្នាក់ទៀតរងរបួសធ្ងន់បាក់ជើងម្ខាង។ សាក្សីដដែលបានបន្តថា បន្ទាប់ពីរថយន្តបង្កបានបុករួចក៏បន្តដំណើរគេចខ្លួនបាត់។

តាមសារៀបរាប់ពីបងប្អូនសពបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូទៅយកប្អូនពីសាលារៀនតែមិនទៀននិងបានទៅដល់ផងក៏ជួបគ្រោះថ្នាក់បែបនេះតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងប្រគល់សពឲ្យក្រុមគ្រួសារ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរងចាំបងប្អូនយកឯកសារពាក់ព័ន្ធមកយកទៅវិញ៕ សុខាសែនជ័យ

...

sokha1 sokha sokha2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print