ខ្សែប្រយុទ្ធប្រេស៊ីល Alexandre Pato យល់ព្រមផ្លាស់ពីអេស្ប៉ាញទៅចិន

ចែករំលែក៖

ខ្សែប្រយុទ្ធ Alexandre Patoបានក្លាយទៅជាកីឡាករល្បីឈ្មោះមួយរូបទៀតដែល បានយល់ព្រមផ្លាស់ទៅលេងបាល់ទាត់នៅក្នុងក្របខ័ណ្ឌរបស់ប្រទេសចិន។

កីឡាករវ័យ២៧ឆ្នាំរូបនេះទើបតែផ្លាស់មកលេងនៅប្រទេសអេស្ប៉ាញដោយចូលរួមក្រុម Villarreal កាលពីឆ្នាំមុនប៉ុណ្ណោះ។ តែពេលនេះគាត់បានសម្រេចចិត្តទៅលេងឲ្យក្រុម Tianjin Quanjia នៅក្នុងក្របខ័ណ្ឌ ចិន Super League សម្រាប់រដូវកាលថ្មី។

គួររំលឹកថា Alexandre Pato បានចុះ ហត្ថលេខាមកលេងឲ្យក្លិប AC Milanរបស់ អុីតាលីចាប់តាំងពីអាយុមិនទាន់១៨មកម្ល៉េះ ហើយត្រូវបានជ្រើសរើសជាកីឡាករលេងល្អបំផុតប្រចាំទ្វីបអឺរ៉ុបក្នុងឆ្នាំ២០០៩ ។

Pato នឹងធ្វើដំណើរទៅកាន់ប្រទេស ចិនលេងជាមួយនឹងខ្សែបម្រើអន្តរជាតិ អាហ្សង់ទីន Alex Witsel ក្រោមការដឹកនាំ របស់លោក Fabio Cannavaro អតីតខ្សែការពារជម្រើសជាតិអុីតាលីដែលធ្លាប់ឈ្នះជើងឯក World Cup ។

បច្ចុប្បន្នតារាបាល់ទាត់ល្បីៗនៅចិនមានដូចជាកីឡាករ Oscar និង Hulk លេងឲ្យ ក្លិប Shanghai SIPG, កីឡាករ Carlos Tevez លេងឲ្យក្លិប Shanghai Shenhua, កីឡាករ Ramires លេងឲ្យក្លិប Jiangsu Suning និងកីឡាករ Graziano Pelle លេង ឲ្យក្លិប Shandong Luneng ៕ ដេវីត

...

591517190 Alexandre-Pato

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print