រថយន្តដឹកទំនិញពេលយប់ មិនញញើតសមត្ថកិច្ចឡើយ

ចែករំលែក៖

ភ្នំពេញ ៖ ទោះបីជាច្បាប់ចរាចរថ្មីដាក់អោយអនុវត្តយ៉ាងតឹងរ៉ឹងក្នុងគោលដៅពង្រឹងអ្នកបើកបរយានយន្តគ្រប់ប្រភេទអោយគោរពច្បាប់ចរាចរយ៉ាងណាក៍ដោយគេពិនិត្យឃើញថាម្ចាស់យានយន្ត ភាគច្រើនមានស្មារតីភ្ញាក់រលឹកនាំគ្នាគោរពច្បាប់ចរាចរ ដោយឡែកម្ចាស់យានយន្តដឹងទំនិញមួយចំនួនមិនអនុវត្តតាមនោះឡើយដោយសំអាងថាសមត្ថកិច្ចដែលដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរ ” គ្រាន់តែធ្វើការផាកពិន័យ មិនចាប់យករថយន្តដែលដឹកសំពីងសំពោងឬដឹកលើសទំងន់នោះឡើយ ” ។

ជាក់ស្តែងកាលពីវេលាម៉ោង៩,៣០នាទីយប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ មានរថយន្តដឹក ទំនិញសំពីង សំពោង ២គ្រឿង គ្មានភ្លើងសញ្ញគ្រប់គ្រាន់ មើលរថយន្តស្ទើមិនឃើញ បានធ្វើចរាចរលើកំណាត់ផ្លូវជាតិលេខ១ ទិសដៅពីភ្នំពេញទៅអ្នកលឿង…ពេលឃើញម្ចាស់យានយន្តផ្ទុកទំនិញលោភលន់បែបនេះ អ្នកយកពត៍មាន បានថតចេញពីក្នុងរថយន្តដើម្បីផ្សព្វផ្សាយអោយមហាជនបានជ្រាប ថាតើច្បាប់ចរាចរដែលកំពុងតែអនុវត្តលើទ្រូងផ្លូវមានប្រសិទ្ធភាពទៅការដឹកជញ្ជូនបែបនេះអត់…ឬមួយបានត្រឹមតែធ្វើការផាកពិន័យ..?

ពេលរថយន្តដឹកទំនិញទាំង២គ្រឿងបើកបរទៅដល់ចំនុចមុខវត្តជ្រោយអំពិល ស្ថិតក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ស្រាប់តែជួបជាមួយកម្លាំងនគរចរាចរមួយក្រុមប្រើប្រាស់រថយន្តម៉ាស្តា២គ្រឿងបញ្ឈរនៅសង្ខាងផ្លូវ…គ្រានោះអ្នកបើកបររថយន្តដឹកទំនិញទាំង២គ្រឿងបានចុះទៅសម្រួលជាមួយសមត្ថកិច្ចមិនដឹងជាបង់ប្រាក់អស់ប៉ុន្មាននោះទេ ស្រាប់តែសមត្ថកិច្ចបើកបារ៉ាសអោយបន្តដំណើរទៅមុខទៀតដោយរលូន គ្មានចំណាត់ការតឹងរ៉ឹងទៅលើម្ចាស់រថយន្តដឹកទំនិញនោះឡើយ ។ បើគ្រាន់តែធ្វើការផាកពិន័យ ហើយមិនចាត់វិធានម៉ឺងម៉ាត់ទៅលើរថយន្តដឹកទំនិញសំពីងសំពោងទេនោះ ថ្ងៃក្រោយសកម្មភាពបែបនេះនៅតែមានដដែល…ដោយសារក្រុមឈ្មួញសំអាងថា ” ផ្ទុកទំនិញសំពីងសំពោងកំរិតណាក៍ដោយក៍អត់បញ្ហាដែរ..ព្រោះសមត្ថកិច្ចគ្រាន់តែផាកពិន័យជាប្រាក់ប៉ុណ្ណោះ…គ្មានចំណាត់ការអ្វីក្រៅពីនេះឡើយ…។

ការដឹកជញ្ជូនបែបនេះគួតែសមត្ថកិច្ចដែលយកច្បាប់ចរាចរមកអនុវត្តពិនិត្យឡើងវិញផង កុំអោយមហាជននិយាយថា ” សមត្ថកិច្ចដែលដាក់គោលដៅត្រួតពិនិត្យអ្នកបើកបរយានយន្តគ្រប់ប្រភេទ យកច្បាប់ធ្វើអាជីវកម្ម…! ៕ សណ្តោស

...

IMG_0759 IMG_0760 IMG_0761

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print