អាវុធហត្ថរកឃើញឈើរាជកុល​​ ជិត៣០ម៉ែត្រក្នុងដែនជំរកសត្វព្រៃភ្នំសំកុស

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖  លោកវរសេនីយ៍ទោ ញឹម នី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដឹកនាំកម្លាំងជាង១០នាក់ សហការជា មួយកម្លាំងស្រាវជ្រាវ និងបង្រ្កាបបទល្មើសកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះរុករកនិងបង្រ្កាបបទល្មើសព្រៃឈើ ក្នុងនោះកម្លាំងរកឃើញគំនរឈើប្រភេទរាជកុល នៅក្នុងដែនសមត្តកិច្ចរបស់មន្ត្រីបរិសា្ថន ដែនជំរកសត្វព្រៃភ្នំសំកុស ។

យុទ្ធការបង្រ្កាបបទល្មើសព្រៃឈើយ៉ាងក្តៅគគុកខាងលើនេះ ប្រតិបត្តិការឡើងកាលវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី ១ ខែមករាឆ្នាំ២០១៧ ត្រង់ចំណុចក្នុងដែនជំរកសត្វព្រៃភ្នំសំកុស  ជាដែនសមត្តកិច្ចមន្រ្តីបរិស្ថាន ស្ថិតក្នុងភូមិសំឡាញលើ ឃុំក្រពើរពី ស្រុកវាវែង ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកងកម្លាំងសហការគ្នាចុះបង្រ្កាបបទល្មើសព្រៃឈើ និងរកឃើញគំនរឈើយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងដែនសមត្តកិច្ចមន្រ្តីបរិស្ថានខាងលើ ជាប្រភេទឈើហុបអារជ្រុង មុខកាត់អង្កត់ផ្ចិតទំហំចាប់ពី ៣០មីលីជុំ ទៅទំហំ ៦០មីលីជុំ ហើយប្រវែងចាប់ពី ៣ម៉ែត្រ ទៅ ៥ម៉ែត្រ ឈើរាជកុល ហើយមានចំនួន ៥១ដុំ ស្មើរនឹងចំនួន ២៧.៧២៩ម៉ែត្រគូប។ ប្រភពដដែលខាងលើនេះបន្តទៀតថា វត្ថុតាងឈើទាំងអស់កម្លាំងបានធ្វើការវាស់វែងរួមគ្នា និងធ្វើកំណត់ហេតុត្រឹមត្រូវ ហើយបានប្រគល់ឲ្យមន្រ្តីបរិស្ថានរក្សាទុកដើម្បីអនុវត្តន៍តាមនីតិវិធី ចំពោះប្រតិបត្តិការខាងលើកម្លាំងកំពុងអនុវត្តន៍បន្តនៅកន្លែងផ្សេងៗទៀត។

ពាក់ព័ន្ធនឹងយុទ្ធាការបង្រ្កាបបទល្មើសព្រៃឈើមួយរយៈពេលនេះ ពលរដ្ឋងឿងឆ្ងល់ហើយដាក់ជាសំណួរសួរថា ហេតុអ្វីបានជាគេតែងតែសង្កេតឃើញតែកម្លាំងកងរាជអាវុធហត្ថធ្វើបង្រ្កាបបានរហូតដូច្នេះ? ហើយនៅតែក្នុងតំបន់ហាមឃាត់.ការពារ.អភិរក្ស ជាដែនសមត្តកិច្ច មន្រ្តីបរិសា្ថនដូច្នេះនោះ? ឬមួយមន្រ្តីបរិស្ថានទាំងនោះជាឈ្មួញរកសុីជំនួញឈើ? ឬមួយក្រុមមន្រ្តីបរិស្ថានទាំងនោះរដ្ឋមន្រ្តីចាត់តាំងទៅសម្រាប់តែប្រព្រិត្តអំពើពុករលួយទេដឹង? ៕  បឹុម ពិន 

...

nkd-1 (1) nkd-1 (2) nkd-1 (3) nkd-1 (4) nkd-1 (5) nkd-1 (6)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print