សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តសៀមរាបឃាត់ជនសង្ស័យប្រុសស្រី៣នាក់ តាមដីការបស់សាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តសៀមរាប៖ ជនសង្ស័យ ប្រុស ស្រី ចំនួន៣នាក់ត្រូវបានកម្លាំងការិយាល័យបទល្មើសព្រហ្មទាន នៃកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកសូទ្រនិគម ចុះឃាត់ខ្លួនតាមដីការបស់តុលាការខេត្តសៀមរាប ។ ការឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិសាស្ត្រ ស្រុកសូទ្រនិគម និងនៅក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ជនសង្ស័យទី១/ឈ្មោះ សុន សិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ(ឃាត់ខ្លួននៅផ្ទះ) រស់នៅភូមិព្រះត្រពាំង ឃុំដំដែក ស្រុកសូត្រនិគម ខេត្តសៀមរាប ត្រូវបានតុលាការខេត្ត ចោទ ពីបទ (ហឹង្សាដោយចេតនា)ដោយមានស្ថានទម្ងន់ទោសជនសង្ស័យទី២/ឈ្មោះ ភឿន វីរះ ភេទប្រុស អាយុ៣៦ ឆ្នាំ(ឃាត់ខ្លួននៅផ្ទះ) រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបខេត្តសៀបរាប ចោទពីបទ (រំលោភលើទំនុកចិត្ត) និងជនសង្ស័យទី៣/ឈ្មោះ ងួន លក្ខណា ភេទស្រី អាយុ៣០ ឆ្នាំ (ឃាត់ខ្លួននៅផ្ទះ) រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ចោទពីបទ (ហិង្សាដោយចេតនា)។

លោកវរេសនីយ៍ត្រី អ៊ុយ ចយ ប្រធានការិយាល័យបទល្មើសព្រហ្មនៃកងរាជអាវុធហត្ថខេត្ត បានប្រាប់ថា ដោយមានការសហការគ្នាបានល្អ ជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក/ក្រុង ចុះស្រាវជ្រាវ រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យ ប្រុស ស្រី ចំនួន៣នាក់ តាមដីការបស់តុលាការខេត្តសៀមរាប នៅទីតាំងផ្សេងគ្នា ក្នុងថ្ងៃតែមួយ រួចបញ្ចូនមកការិយាល័យជំនាញ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ចាត់ការតាមផ្លូវច្បាប់។

លោកបានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៣នាក់ ត្រូវបានកម្លាំងការិយាល័យបទល្មើសព្រហ្មនៃកងរាជអាវុធហត្ថខេត្តបញ្ជូនទៅតុលាការខេត្តនៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕ ប៊ុន រិទ្ធី

...

PLAY

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print