ភ្នំពេញ : អង្ករ ៦បាវ មី ១១កេស ឃីត ៦កញ្ចប់ ទឹកត្រី ទឹក ស៊ីអ៊ីវ ៨យួរ នំប័ង ១៥០ដេីម ទឹកសុទ្ធឪរ៉ាល់១១ កេស និង ថវិកា ១០ម៉ឺនរៀល និង គ្រឿងឧបភោគ បរិភោគជាច្រើនមុខទៀត ត្រូវបានលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ផ្តល់ជូនលោក ប៉ាត ណូន ប្រធានសមាគមរស្មីកុមារ កំព្រាកម្ពុជា ដើម្បីជួយ សម្រាលការខ្វះខាត ផ្នែកជីវភាពដល់ក្មួយៗ នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលមានទីតាំងស្ថិតនៅ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ។
លោកអភិបាលរងបានផ្តាំផ្ញើដល់ប្រធានសមាគម និងលោក គ្រូ អ្នកគ្រូ ដែលមើលថែទាំ កុមារនៅក្នុងសមាគម ជួយបង្ហាត់បង្រៀនដល់ក្មួយៗកុមារឲ្យមានចំណេះដឹង និងជំនាញនានា ហើយឲ្យកុមារទាំងអស់តស៊ូ និងខិតខំរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង និងជំនាញនានា ដើម្បីទៅប្រកបរបរចិញ្ចឹម ជីវិតទៅថ្ងៃអនាគត។ហើយដែល រូបលោក បានមកឃើញ ផ្ទាល់ពីដំណើរការ និង ការរស់នៅរបស់ក្មួយៗកុមារកំព្រា នៅក្នុងសមាគមរស្មីកុមារ កម្ពុជា ។ លោកបានសំដែង នូវក្តីអាណិតអាសូរ និងក្តី អាណិតស្រឡាញ់ដល់ក្មួយៗ ទាំងអស់ និង បានសន្យាថា នឹងចូលរួមបន្តជួយឧបត្ថម្ភអំណោយជាគ្រឿងឧបភោគ បរិភោគដល់ សមាគមនេះជាបន្តទៀត។
លោក ប៉ាត ណូន ក្នុងនាមកុមារ កំព្រាទាំងអស់នៅសមាគម រស្មីកុមារកម្ពុជា រាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះ លោក ឌី រ័ត្នខេមរុណ អភិបាលខណ្ឌមានជ័យ និងភរិយា ដែលជានិច្ចកាល តែងតែបានជួយឧបត្ថម្ភ អំណោយជាគ្រឿងឧបភោគ បរិភោគ ជូនដល់សមាគមរស្មីកុមារ កម្ពុជា រាជធានីភ្នំពេញ ។ នេះគឺជាកាយវិការមួយបង្ហាញឲ្យឃើញពីទឹកចិត្តសប្បុរសធ៌មរបស់ថ្នាក់ ដឹកនាំដែលមានចិត្តអាណិតស្រឡាញ់ដល់ក្មួយៗកុមារកំព្រាដែលកំពុងជួបការខ្វះ ខាតក្នុងជីវភាព នាពេលសព្វថ្ងៃនេះ៕ តាឡឹម